រុស្ស៊ីព្រមានអំពីផលវិបាកប្រសិនបើអ៊ុយក្រែនកាត់ផ្តាច់ទំនាក់ទំនងការទូត
(VOVWORLD) - ប្រសិនបើ អ៊ុយក្រែនអនុម័តលើសេចក្តីសម្រេចកាត់ផ្តាច់ទំនាក់ទំនង ការទូតជាមួយរុស្ស៊ី ប្រការនេះនឹងបណ្តាលការខូចខាតទៅលើ
ផលប្រយោជន៍របស់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជា ដំណើរដោះស្រាយជំលោះនៅតំបន់ប៉ែកខាង កើតអ៊ុយក្រែន។
រុស្ស៊ីព្រមានអំពីផលវិបាកប្រសិនបើអ៊ុយក្រែនកាត់ផ្តាច់ទំនាក់ទំនងការទូត |
(VOVworld) – ប្រសិនបើអ៊ុយក្រែនអនុម័តលើសេចក្តីសម្រេចកាត់ផ្តាច់ទំនាក់ទំនង ការទូតជាមួយរុស្ស៊ី ប្រការនេះនឹងបណ្តាលការខូចខាតទៅលើផលប្រយោជន៍របស់ ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជា ដំណើរដោះស្រាយជំលោះនៅតំបន់ប៉ែកខាង កើតអ៊ុយក្រែន។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានជូនដំណឹង ព័ត៌មានពោលខាងលើក្នុងពេលឆ្លើយសំណួរអំពីព័ត៌មានដែលចាត់ទុកថា៖ គំរោងច្បាប់ មួយកំពុងត្រូវបានពិភាក្សានៅរដ្ឋសភាអ៊ុយក្រែន ក្នុងនោះ បានបំពេញបន្ថែមមា ត្រាអំពីការកាត់ផ្តាច់ទំនាក់ទំនងជាមួយរុស្ស៊ី។ តាមគំរោង រដ្ឋសភាអ៊ុយក្រែននឹងបោះ ឆ្នោតអំពីការកាត់ផ្តាច់ទំនាក់ទំនងការទូតទាំងស្រុងជាមួយរុស្ស៊ីនាថ្ងៃទី ១៦ វិច្ឆិកា ខាងមុខ៕