រុស្ស៊ីព្រមានអំពីហានិភ័យនៃការវិលត្រឡប់ការរឈមមុខនឹងគ្នាដូចសម័យសង្គ្រាមត្រជាក់បន្ទាប់ពីអាមេរិកបានដកខ្លួនចេញពី INF

(VOVWORLD) -  នាថ្ងៃទី ១៩ ខែមិថុនា អនុរដ្ឋលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Alexander Venediktov បានព្រមានថា ការដកខ្លួនចេញពីកិច្ចព្រមព្រៀងកងកម្លាំងនុយក្លេអ៊ែររយៈចម្ងាយធម្យម (INF) របស់អាមេរិក អាចនាំឱ្យមានហានិភ័យនៃការប្រឈមមុខគ្នារវាងបណ្តាប្រទេសមហាអំណាចនៅសម័យសង្គ្រាមត្រជាក់ផងដែរ។
រុស្ស៊ីព្រមានអំពីហានិភ័យនៃការវិលត្រឡប់ការរឈមមុខនឹងគ្នាដូចសម័យសង្គ្រាមត្រជាក់បន្ទាប់ពីអាមេរិកបានដកខ្លួនចេញពី INF - ảnh 1 ប្រទេសរុស្ស៊ីព្រមានអំពីហានិភ័យនៃការវិលត្រឡប់សម័យសង្គ្រាមត្រជាក់បន្ទាប់ពីអាមេរិកបានដកខ្លួនចេញពី INF

តំណាងក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីក៏បានអំពាវនាវឱ្យអាមេរិកចរចារ ដើម្បីបន្តពន្យារពេលដល់សន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) ដែលគ្រោងនឹងផុតកំណត់នៅដើមឆ្នាំ ២០២១ ខាងមុខ។ ការព្រមានដូចពោលខាងនេះបានលើកឡើងបន្ទាប់ពីឌូម៉ាជាតិនៃប្រទេសរុស្ស៊ី  បានផ្តល់ស្ចាប័នលើសេចក្តីព្រាងច្បាប់ស្តីពីការព្យួរការអនុវត្តន៍ INF ។ មុននេះអាមេរិកបានព្យួរជាផ្លូវការសមរាប់កាតព្វកិច្ចរបស់ខ្លួននៅក្នុងសន្ធិសញ្ញា INF ចាប់ពីថ្ងៃទី ២ ខែកុម្ភៈដោយចោទប្រកាន់រុស្ស៊ីពីបទរំលោភលើសន្ធិសញ្ញានេះ ព្រមទាំងចាប់ផ្តើមអនុវត្តដំណើរការដកខ្លួនចេញពី INF ដែលអូសបណ្លាយរយៈពេល ៦ ខែផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ