រុស្ស៊ីមានក្ដីសោកស្តាយចំពោះសេចក្តីសម្រេចរបស់អាមេរិកស្ដីពីការលុបចោល ជំនួបរវាងប្រធានាធិបតីនៃប្រទេសទាំងពីរ

(VOVWORLD) -វិមានក្រឹមឡាំងមានក្ដីសោកស្តាយចំពោះសេចក្តីសម្រេចរបស់អាមេរិកស្ដីពីការលុបចោលជំនួបរវាងធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាមួយសមភាគីអាមេរិក លោក Donald Trump នៅខាងក្រៅ កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) នៅអាហ្សង់ទីន។
រុស្ស៊ីមានក្ដីសោកស្តាយចំពោះសេចក្តីសម្រេចរបស់អាមេរិកស្ដីពីការលុបចោល ជំនួបរវាងប្រធានាធិបតីនៃប្រទេសទាំងពីរ - ảnh 1អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov ̣(TASS)

អ្នកនាំពាក្យ ប្រធានាធិបតីរុស្ស៊ីលោក Dmitry Peskov បានថ្លែងដូច្នេះ ខណៈដែលក្រុងវ៉ាស៊ីនតោនមិនបានអនុវត្តន៍ជំនួបដែលបានគ្រោងទុករបស់ប្រធានាធិបតីនៃប្រទេសទាំងពីរឡើយ។ ទោះជាយ៉ាងណាក៏ដោយលោក Peskov បានសង្កត់ធ្ងន់ថាលោក Vladimir Putin នៅតែត្រៀមខ្លួនជាស្រេចជួបប្រជុំជាមួយ សមភាគីអាមេរិក លោក Donald Trumpផងដែរ។ លោក Peskov ក៏បាននិយាយថា ទោះបីជាជំនួបពោលខាងលើមិនបានប្រព្រឹត្តិទៅក៏ដោយ ប៉ុន្តែ រាល់ការពិភាក្សាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាទំនាក់ទំនងអន្តរជាតិមិនត្រូវបាន ពន្យារពេលឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ