រុស្ស៊ីមានគោលបំណងចង់ឲ្យអាមេរិកមានសកម្មភាពជាក់ស្តែងដើម្បីកែលម្អទំនាក់ ទំនងទ្វេភាគី
(VOVWORLD) - នាថ្ងៃទី២១ខែសីហា អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានឲ្យ ដឹងថា រុស្ស៊ីអបអរសារទរចំពោះសេចក្តីថ្លែងការរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីកិច្ចសហប្រតិបត្តិការជាមួយរុស៊្សី ព្រមទាំងអំពាវនាវ ទីក្រុងវ៉ាស៊ីនតោនមានសកម្មភាពជាក់ស្តែងដើម្បីកែលម្អទំនាក់ទំនងទ្វេភាគីទៀតផង។ មុននោះមួយថ្ងៃ លោក Donald Trump បានប្រកាសត្រៀមខ្លួនជាស្រេចលុបចោលទណ្ឌកម្មចំពោះទីក្រុងម៉ូស្កូប្រសិនបើរុស្ស៊ីសហការជាមួយអាមេរិកក្នុង បញ្ហាស៊ីរីនិងអ៊ុយក្រែន។
អ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov |
អំពីបញ្ហាអ៊ុយក្រែនយោងតាមលោក Peskov រដ្ឋអំណាចទីក្រុង Kiev មិនទាន់ បានត្រៀមខ្លួន ជាស្រេចទាំងសុ្រងដើម្បីផ្សះផ្សារគ្នានោះឡើយ ហេតដូច្នេះ ទីក្រុងម៉ូស្កូត្រូវ ”ធ្វើ របៀបណានោះដើម្បីធ្វើឲ្យច្បាស់បញ្ហានៅទីនេះជាអ្វី ប្រការអ្វីត្រូវរង់ចាំពីរុស្ស៊ីក្នុងបញ្ហាអ៊ុយក្រែន និងហេតុផលអ្វីដែលមិនគួរឲ្យរង់ចាំពី រដ្ឋអំណាច ទីក្រុង Kiev ផងដែរ“។ អំពីបញ្ហាស៊ីរី លោក Peskov បានសង្កត់ធ្ងន់ថារុស៊្សីមាន ការរួមវិភាគទានដ៏សំខាន់ជាច្រើនក្នុងដំណើរការ ផ្សះផ្សារនៅប្រទេសស៊ីរី ដោយមិនស្រដៀងនឹងប្រទេសណាមួយផ្សេងៗ នៅលើពិភពលោក ឡើយហើយលោក ក៏លើកច្បាស់ថា រុស៊្សីបានរួមចំណែក ក្នុងបុព្វហេតុផ្សះផ្សារផ្នែកនយោបាយ និងការទូតចំពោះស្ថានភាពស៊ីរី រួមទាំងធ្វើឲ្យជីវភាពរស់នៅដូចធម្មតា និងបង្កលក្ខណៈងាយស្រួលសំរាប់ ជនចំណាកស្រុកធ្វើមាតុភូមិនិវត្តន៍។ ថ្លែងមតិមុននោះ អ្នកនាំពាក្យវិមាន Kremlin ក៏បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សង្ឃឹមនាំមកនូវទំនាក់ទំនងជាមួយ អាមេរិកឲ្យចេញផុតពីការវិបត្តិ ដ៏ធ្ងន់ធ្ងរ នាបច្ចុប្បន្ន៕