រុស្ស៊ីមានគោលបំណងសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាមេរិកឡាទិន
|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ( TTXVN) |
(VOV)_រុស្ស៊ីត្រៀមខ្លួនជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយ
បណ្ដា ប្រទេសនៅក្នុងតំបន់អាមេរិកឡាទិន សហគមន៍បណ្ដាប្រទេសអាមេរិកឡា
ទិន និង Caribe ( CELAC) …។ល។ សេចក្ដីប្រកាសនេះត្រូវបានប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin នាំចេញនាថ្ងៃទី១១ កក្កដា មុនពេលចេញដំណើរទៅបំពេញ ទស្សនកិច្ចប្រទេសគុយបា អាហ្សង់ទីននិងប្រេស៊ីល។
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយកចិត្តទុកដាក់ជាពិសេសដល់ការបង្កើនជំនួបប្រាស្រ័យក្នុងអនាគត រវាង CELAC និងបណ្ដាប្រទេសជា
សមាជិក សម្ព័ន្ធពន្ធ (រួមមានរុស្ស៊ី បែឡារូស កាហ្សាក់ស្តង់) ។ តាមលោក Vladimir Putin ថា៖ រុស្ស៊ី និង បែឡារូស កាហ្សាក់ស្តង់ នឹងធ្វើស៊ីជំរៅដំណើការធ្វើសមាហរ
ណកម្ម ក៏ដូច ជាកែលំអរបរិយាកាសអាជិវកម្មអឺរុប -អាស៊ី …។ល។ ចំពោះគុយបា
លោក Vladimir Putin បានចាត់ទុកនេះគឺជាទីផ្សារជួរមុខរបស់រុស្ស៊ីក្នុងតំបន់។ ចំពោះទំនាក់ទំនងរុស្ស៊ីនិងប្រេស៊ីល ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះបានអះអាំងថា៖ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានចរិតលក្ខណះយុទ្ធសាស្ត្រដែរ៕