រុស្សីមិនចូលរួមសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរឡើយ
(VOVWORLD) - សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នៅខែកក្កដាឆ្នាំ ២០១៧ ។
កាលពីថ្ងៃទី ២៥ ខែមិថុនា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រកាសថា ទីក្រុងម៉ូស្គូនឹងមិនចូលរួម សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) នោះទេ។
សេចក្តីថ្លែងការណ៍ខាងលើត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបន្ទាប់ពីបញ្ចប់កិច្ចប្រជុំលើកដំបូងនៃប្រទេសហត្ថលេខី TPNW ។ យោងតាមលោកស្រី Maria Zakharova បានឲ្យថឹងថា TPNW កំពុងធ្វើឱ្យការបែកបាក់កាន់តែស៊ីជម្រៅក្នុងចំណោមប្រជាជាតិនានា ហើយនាំឲ្យមានសំណឹកដល់សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ។
សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នៅខែកក្កដាឆ្នាំ ២០១៧។ បច្ចុប្បន្ននេះ ប្រទេស និងដែនដីចំនួន ៦២ បានផ្តល់សច្ចាប័នលើសន្ធិសញ្ញានេះ ដែលបានចូលជាធរមានចាប់ពីខែមករា ឆ្នាំ ២០២១។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ រួមទាំងសមាជិកអចិន្ត្រៃយ៍ចំនួន ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រួមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង ចិន និងរុស្ស៊ី ក៏ដូចជាសមាជិកនៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មិនបានចុះហត្ថលេខាលើ TPNW ឡើយ៕