រុស្ស៊ីមានបំណងចង់ឱ្យអាមេរិកបង្ហាញច្បាស់អំពីគោលជំហររបស់ខ្លួនស្តីពីការពន្យារពេលសំរាប់សន្ធិសញ្ញា START

(VOVWORLD) - នាថ្ងៃទី ៦ ខែឧសភា អ្នកនាំពាក្យរបស់វិមាន Kremlin លោក Dmitry Peskov បានមានប្រសាសន៍ថា ប្រទេសរុស្ស៊ីមិនច្បាស់អំពីគោលជំហររបស់អាមេរិកចំពោះលទ្ធភាពនៃការចរចារអំពីការពន្យារពេលសំរាប់សន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (START) ព្រមទាំងសម្តែងនូវបំណងចង់ឲ្យទីក្រុងវ៉ាស៊ីនតោនបង្ហាញច្បាស់អំពីគោលជំហររបស់ខ្លួនលើបញ្ហានេះផងដែរ។
រុស្ស៊ីមានបំណងចង់ឱ្យអាមេរិកបង្ហាញច្បាស់អំពីគោលជំហររបស់ខ្លួនស្តីពីការពន្យារពេលសំរាប់សន្ធិសញ្ញា START - ảnh 1 យន្តហោះប្រភេទ B52 របស់កងកម្លាំងជើងអាកាសអាមេរិក

ក្នុងសេចក្តីប្រកាសមួយ លោក Peskov បានអះអាងសារជាថ្មីនូវគោលជំហររបស់ប្រទេសរុស្ស៊ី ដែលត្រូវបានលើកឡើងច្រើនលើកច្រើនសារដោយ ប្រធានាធិបតីរុស្ស៊ី លោក  Vladimir Putin ដោយផ្តោតលើការគាំទ្រការពន្យារពេលសំរាប់សន្ធិសញ្ញា START ដែលជាឯកសារតែមួយគត់នៅតែមានសុពលភាពក្នុងវិស័យរំលាយសព្វាវុធ។ លោក Peskov បានសង្កត់ធ្ងន់ថាទីក្រុងម៉ូស្គូបានរង់ចាំទីក្រុងវ៉ាស៊ីនតោន បកស្រាយឲ្យច្បាស់លាស់អំពីគោលជំហររបស់ខ្លួន ហើយ      រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការចរចានៅក្នុងក្របខ័ណ្ឌជាក់ស្តែងពិតប្រាកដផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ