រុស្ស៊ីមានបំណងជម្រុញគម្រោងត្រីភាគីជាមួយកូរ៉េខាងត្បូងនិងស.ប.ប កូរ៉េ

(VOVWORLD) -  រុស្ស៊ីត្រៀមខ្លួនជាស្រេច អនុវត្តគម្រោងសហប្រតិបត្តិការត្រីភាគី ដោយមាន ទ្រង់ទ្រាយធំជាមួយកូរ៉េខាងត្បូង និង ស.ប.ប កូរ៉េ ជាពិសេសគឺក្នុង វិស័យគមនាគមន៍សំដៅបង្កើនការតភ្ជាប់សេដ្ឋកិច្ចដោយទ្រង់ទ្រាយធំ។
រុស្ស៊ីមានបំណងជម្រុញគម្រោងត្រីភាគីជាមួយកូរ៉េខាងត្បូងនិងស.ប.ប កូរ៉េ - ảnh 1 រុស្ស៊ីមានបំណងជម្រុញគម្រោងត្រីភាគីជាមួយកូរ៉េខាងត្បូងនិងស.ប.ប កូរ៉េ

ប្រការនេះ ត្រូវបានប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោកស្រី Valentina Matvienko ប្រកាស ចំពោះមុខនិស្សិតមហាវិទ្យាល័យនៅទីក្រុងសេអ៊ូលនាថ្ងៃទី៤ ខែតុលា ដោយអះអាងថារុស្ស៊ី នឹងខិត ខំប្រឹង ប្រែង ជម្រុញការ បង្កើតសន្តិភាព នៅលើឧបទ្វីបកូរ៉េ ព្រមទាំងធ្វើការរំលាយ អាវុធនុយ ក្លេអ៊ែរ និងកសាងរចនា សម្ព័ន្ធសន្តិ សុខជាសមូហភាពដោយឈរលើផល ប្រយោជន៍នៃបណ្តាប្រទេស អាស៊ីឦសាន។ លោកស្រី Valentina Matvienko ក៏បានអះអាងថា ការដែលរុស្ស៊ី ជម្រុញដំណើរការអនុវត្តគម្រោងសហប្រតិបត្តិការត្រីភាគី នឹងជួយឲ្យការពង្រឹង សន្តិភាពនៅក្នុងតំបន់។ គម្រោងការន៍ទាំងនេះអាចដាក់ដំណើរការអនុវត្ត ក្នុងវិស័យ គមនាគមន៍តាមផ្លូវគោក ផ្លូវដែក ថាមពល និងវិស័យផ្សេងៗ ទៀតជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ