រុស្ស៊ីមានបំណងឈានមុខក្នុងការផ្គត់ផ្គង់ថាមពលសម្រាប់ទ្វីបអាស៊ី

រុស្ស៊ីមានបំណងឈានមុខក្នុងការផ្គត់ផ្គង់ថាមពលសម្រាប់ទ្វីបអាស៊ី - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin


(VOVworld)-ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឲ្យដឹងនាថ្ងៃទី៩ធ្នូថា
លោកកំពុងស្វែងរក វិធានការបង្កើតទំនាក់ទំនងថាមពលជាមួយទ្វីបអាស៊ីឲ្យស្អិត
រមួតជាងទៀត ក្នុងកាលៈទេសៈ ដែលភាពតានតឹងកំពុងកើតមានឡើងរវាងរុស្ស៊ី
និងលោកខាងលិច ទាក់ទិនដល់ វិបត្តិនៅអ៊ុយក្រែន។ ថ្លែងមតិក្នុងការឆ្លើយ
សំភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន PTI របស់ឥណ្ឌា លោក Putin បានសង្កត់ធ្ងន់
ថា រុស្ស៊ីមានបំណងធានា “តួនាទីជាអ្នកផ្គត់ផ្គង់ថាមពលសម្រាប់បណ្តាទីផ្សារនៅ
ទ្វីបអាស៊ី”។ តាមលោក Putin ថា ខឿនសេដ្ឋកិច្ចនៅទ្វីបអាស៊ីកំពុងមានការ
អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយហេតុនេះ រុស្ស៊ីចង់ក្លាយទៅជាអ្នកផ្គត់ផ្គង់ថាម ពលសម្រាប់ទីផ្សារនេះ។ តាមគំរោង លោក Putin នឹងទៅកាន់ទីក្រុង New Delhi
នាយប់ថ្ងៃទី១០ធ្នូ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចប្រទេសឥណ្ឌា សំដៅបើក ទូលាយទំនាក់ទំនងយុទ្ធសាស្រ្តនិងថាមពលរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ