រុស្ស៊ីមានភ័ស្តុតាងស្តីពីការបញ្ជូនកងទ័ពទៅកាន់ស៊ីរីរបស់ទួរគី


រុស្ស៊ីមានភ័ស្តុតាងស្តីពីការបញ្ជូនកងទ័ពទៅកាន់ស៊ីរីរបស់ទួរគី - ảnh 1
រុស្ស៊ីមានភ័ស្តុតាងស្តីពីការបញ្ជូនកងទ័ពទៅកាន់ស៊ីរីរបស់ទួរគី (Image: VNA)

(VOVworld) – រុស្ស៊ីមានភ័ស្តុតាងស្តីពីការបញ្ជូនកងទ័ពទៅកាន់ស៊ីរីរបស់ទួរគី។
 នេះគឺជាសេចក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
ដែលត្រូវបាននាំចេញនៅកាណាល់ទូរទស្សន៍ REN TV នាថ្ងៃទី ១៣ មិនា។
 រដ្ឋមន្ត្រីការបរទេស Sergei Lavrov បានរិះគន់ថា៖ ទួរគីស្វែងរកវិធានការបញ្ជូន
ទាហានខុសច្បាប់ទៅកាន់ស៊ីរីជាបន្តបន្ទាប់។ សេចក្តីប្រកាសនេះត្រូវបាន
ចាត់ទុកជាកាយវិការថ្មីបំផុតដែលបានសឲ្យឃើញថា៖ ភាពតានតឹងក្នុងទំនាក់
 ទំនងរវាងរុស្ស៊ីនិងទួរគីមិនទាន់បានធូរស្រាលនៅឡើយបន្ទាប់ពីទួរគីបាញ់
ទម្លាក់យន្តហោះរបស់រុស្ស៊ី​ នាខែ វិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ។ រដ្ឋមន្ត្រីការ
បរទេសរុស្ស៊ី ក៏បានអះអាងថា៖ ម៉ូស្គូនឹងស្នើរឲ្យ អ.ស.ប. អញ្ជើញតំណាងជន
 Kurd ចូលរួម ការចរចារសន្តិភាពដោះស្រាយជំលោះនៅស៊ីរី ដោយមិន
អើពើដល់ការប្រឆាំង ជំទាស់របស់ទួរគី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ