រុស្ស៊ីមិនមានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃការពន្យាពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញ ជាតិសមុទ្រខ្មៅនោះទេ

(VOVWORLD) - ថ្លែងទៅកាន់អ្នក សារព័ត៍មាន លោក Peskov បាននិយាយថា លទ្ធភាពនៃការពន្យាពេលយន្តការនេះ នៅតែមិនអាចទៅរួចនោះទេ ដោយសារការជំពាក់ជំពិនទាក់ទងនឹងលក្ខណៈពេញ លេញនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។ 

រុស្ស៊ីមិនមានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃការពន្យាពេលគំនិតផ្តួចផ្តើមគ្រាប់ធញ្ញ ជាតិសមុទ្រខ្មៅនោះទេ - ảnh 1នាវាដឹកគ្រាប់ធញ្ញជាតិធ្វើដំណើរតាមច្រកសមុទ្រ Bosphorus ទីក្រុង Istanbul ប្រទេសទួរគី កាលពីថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២។ (រូបថត៖ AFP/VNA)
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃទី ១៧ មេសា បាន ឲ្យដឹងថា លទ្ធភាពនៃការពន្យាពេលកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រ ខ្មៅនាពេលនេះ មិនសូវមានសុទិដ្ឋិនិយមនោះទេ ដោយសារតែរុស្ស៊ីចាត់ទុកថា កិច្ច ព្រមព្រៀងនេះមិនទាន់ត្រូវបានអនុវត្តន៍យ៉ាងពេញលេញនៅឡើយ។ ថ្លែងទៅកាន់អ្នក សារព័ត៍មាន លោក Peskov បាននិយាយថា លទ្ធភាពនៃការពន្យាពេលយន្តការនេះ នៅតែមិនអាចទៅរួចនោះទេ ដោយសារការជំពាក់ជំពិនទាក់ទងនឹងលក្ខណៈពេញ លេញនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
នាថ្ងៃដដែលក្រសួងស្តារនីតិសម្បទាអ៊ុយក្រែនបានចាត់ទុកថា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រ ខ្មៅមានហានិភ័យជាប់គាំងក្រោយពីឧប្បត្តិហេតុនៅថ្ងៃទី ១៣ ខែមេសាទាក់ទងនឹង ដំណើរការត្រួតពិនិត្យនាវា។
គួរជម្រាបបន្ថែមទៀតថា គំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅត្រូវបានចុះហត្ថ លេខារវាងរុស្ស៊ី និងអ៊ុយក្រែនកាលពីខែកក្កដាឆ្នាំមុន ក្រោមការសម្របសម្រួលរបស់ អង្គការសហប្រជាជាតិ និងទួរគី ហើយត្រូវបានពន្យាពេលរយៈ ១២០ ថ្ងៃទៀត នៅខែវិច្ឆិកា ឆ្នាំ ២០២២។កាលពីថ្ងៃទី១៨ ខែមីនា ទីក្រុងម៉ូស្គូបានប្រកាសថា នឹងពន្យា ពេលកិច្ចព្រមព្រៀងនេះរយៈពេល ៦០ថ្ងៃតែប៉ុណ្ណោះ ហើយនឹងឈប់ចូលរួមក្នុងគំនិត ផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ប្រសិនបើអនុស្សរណៈយោគយល់គ្នារវាងរុស្ស៊ី និង អង្គការសហប្រជាជាតិមិនសម្រេចបានវឌ្ឍនភាពនោះឡើយ។ យោងតាមបទបញ្ញត្តិ នៃកិច្ចព្រមព្រៀងនេះ នាវាដឹកគ្រាប់ធញ្ញជាតិទាំងអស់ដែលនាំចេញក្រោមគំនិតផ្តួច ផ្តើមនេះត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យដោយអាជ្ញាធរពីភាគីទាំង ៤ មុននិងក្រោយ ពេលមកដល់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ