រុស្ស៊ីមិនយល់ព្រមជាមួយលទ្ធផលនៃការស៊ើបអង្កេតអំពីករណីដែលស៊ីរីប្រើប្រាស់អាវុធគីមី

រុស្ស៊ីមិនយល់ព្រមជាមួយលទ្ធផលនៃការស៊ើបអង្កេតអំពីករណីដែលស៊ីរីប្រើប្រាស់អាវុធគីមី - ảnh 1
ជនរងគ្រោះក្នុងការវាយប្រហារដោយឧស្ម័ន Clo​ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យ (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី៣០ សីហា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអ.ស.ប លោក
Vitaly Churkin ប្រកាសថា រុស្ស៊ីមានសំណួរដ៏ធ្ងន់ធ្ងរស្ដីអំពីការស៊ើបអង្កេតដឹកនាំ
ដោយអ.ស.ប តាមនោះសំរេចថា រដ្ឋអំណាចស៊ីរីបានប្រើប្រាស់អាវុធគីមី ព្រមទាំង
មិនយល់ព្រមជាមួយលទ្ធផលនោះទេ។ថ្លែងមតិក្រោយពីកិច្ចប្រជុំសម្ងាត់របស់ក្រុម
ប្រឹក្សាសន្តិសុខអ.ស.បស្ដីអំពីបញ្ហាពោលខាងលើ លោក Churkin បាន ឲ្យដឹងថា
មានសំណួរមួយចំនួនដែលត្រូវបំភ្លឺឲ្យបានច្បាស់ មុនពេលរុស្ស៊ីយល់ ព្រមជាមួយ
លទ្ធផលទាំងអស់នៃការស៊ើបអង្កេតមនេះសិន។មុននោះ តាមរបាយការណ៍រួម
មួយរបស់អ.ស.បនិងស្ថាប័នឃ្លាំមើលអាវុធគីមីពិភពលោក (OPCW) ថា កងទ័ព
រដ្ឋាភិបាលស៊ីរីត្រូវមានការទទួលខុសត្រូវចំពោះករណីវាយប្រហារដោយឧស្ម័ន
Clo តម្រង់ទៅលើជនស៊ីវិលនាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ