រុស្ស៊ីមិនរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសំរាប់អ៊ុយក្រែន


រុស្ស៊ីមិនរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសំរាប់អ៊ុយក្រែន - ảnh 1
រុស្ស៊ីមិនរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញសំរាប់អ៊ុយក្រែន (Image: VNA)

(VOVworld) – រុស្ស៊ីនឹងមិនយល់ព្រមវិធានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ណាមួយសំរាប់អ៊ុយក្រែន។ រុស្ស៊ីបានទិញប័ញ្ណបំណុលអឺរ៉ូរបស់អ៊ុយក្រែនដែលមាន
តំលៃ ៣ ពាន់លានដុល្លាអាមេរិកនៅក្លឹបអង់គ្លេស។ សេចក្តីប្រកាសពោលខាងលើ
ត្រូវបានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បាននាំចេញនាថ្ងៃទី ១៦
មេសា ក្នុងពេលទទួលបានសំណួរអធិប្បាយស្តីអំពីមតិរបស់ សមភាគីអ៊ុយក្រែន
លោកស្រី Natalia Yaresko។ លោក Siluanov បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីនឹងរងចាំអ៊ុយ
ក្រែនអនុវត្តកិច្ចសន្យារបស់ខ្លួន។ ក្នុងករណី Kiev មិនអនុវត្តកិច្ច សន្យានេះ រុស្ស៊ីនឹង
ប្តឹងតវ៉ានៅតុលាកាអាជ្ញាកណ្ដាលតាមច្បាប់អង់គ្លេស។ មុននោះ រដ្ឋមន្ត្រីក្រសួង
ហិរញ្ញវត្ថុអ៊ុយក្រែនបានប្រកាសថា៖ បណ្ដាប័ណ្ណបំណុលអឺរ៉ូដែលរុស្ស៊ីបានទិញចាំ
បាច់ត្រូវបានចាត់ទុកដូចជាបណ្ដាប័ណ្ណបំណុលអឺរ៉ូផ្សេងៗទៀតរបស់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ