រុស្ស៊ីមិនអាចវិលត្រឡប់ចូលរួមកិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់ធញ្ញជាតិ​សមុទ្រ​ខ្មៅ​បានឡើយ

(VOVWORLD) - សេចក្តីប្រកាសរបស់លោក Peskov បានច្រានចោលការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពីការដែលរុស្ស៊ីចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ។
រុស្ស៊ីមិនអាចវិលត្រឡប់ចូលរួមកិច្ច​ព្រមព្រៀង​នាំចេញ​គ្រាប់ធញ្ញជាតិ​សមុទ្រ​ខ្មៅ​បានឡើយ - ảnh 1នាវាដឹកគ្រាប់ធញ្ញជាតិនៅច្រកសមុទ្រ Bosphorus ។ រូបថត៖ AFP/VNA

នាបច្ចុប្បន្នរុស្ស៊ីមិនអាចវិលត្រឡប់ចូលរួមកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅបានឡើយ ព្រោះថាកិច្ចព្រមព្រៀងដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់រុស្ស៊ីមិនបានអនុវត្តន៍ឡើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងដូច្នេះចំពោះមជ្ឈដ្ឋានសារព័ត៌មានកាលពីថ្ងៃទី ២៥ ខែកក្កដា។ លោក

Peskov ក៏បានឲ្យដឹងថា លោកប្រធានាធិបតី Vladimir Putin បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងអាចត្រូវបានស្ដារឡើងវិញ ប្រសិនបើកិច្ចព្រមព្រៀងពាក់ព័ន្ធនឹងរុស្ស៊ីត្រូវបានអនុវត្តន៍។ ដូចនេះ សេចក្តីប្រកាសរបស់លោក Peskov បានច្រានចោលការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពីការដែលរុស្ស៊ីចូលរួមកិច្ចព្រមព្រៀងនេះឡើងវិញ។ មុននោះ នាថ្ងៃទី ២៤ កក្កដា លោក Guterres បានដាសតឿនរុស្ស៊ីបន្តអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិប្រកបដោយសុវត្ថិភាពពីកំពង់ផែមួយចំនួនរបស់ប្រទេសនេះនៅសមុទ្រខ្មៅ។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងបានចាត់ទុកថា សំណើរបស់លោក Guterres មិនបានដោះស្រាយក្ដីព្រួយបារម្ភស្នូលរបស់រុស្ស៊ីឡើយ ព្រោះថាគ្មានវឌ្ឍនភាពក្នុងកិច្ចព្រមព្រៀង បង្កលក្ខណៈងាយស្រួលនាំចេញផលិតផល និងជីរបស់រុស្ស៊ី ខណៈដែលប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើរុស្ស៊ី។

ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ កាលពីម្សិលមិញ (ថ្ងៃទី២៥ កក្កដា) រដ្ឋមន្ត្រីកសិកម្មនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំនៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) ដើម្បីពិភាក្សាអំពីបញ្ហាគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ