រុស្ស៊ីរិះគន់ «របាយការណ៍ Kremlin» របស់អាមេរិក
(VOVWORLD) - នាថ្ងៃទី ៣០ មករា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ ទុកថា៖ ការដែលអាមេរិកប្រកាស «របាយការណ៍ Kremlin» ជាទង្វើមិនរាប់អាន ប៉ុន្តែ សង្កត់ធ្ងន់ថា៖ រុស្ស៊ីកំពុងមិនរៀបចំផែនការតបតវិញទេ។
រុស្ស៊ីរិះគន់ «របាយការណ៍ Kremlin» របស់អាមេរិក |
(VOVworld) – នាថ្ងៃទី ៣០ មករា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចាត់ ទុកថា៖ ការដែលអាមេរិកប្រកាស «របាយការណ៍ Kremlin» ជាទង្វើមិនរាប់អាន ប៉ុន្តែ សង្កត់ធ្ងន់ថា៖ រុស្ស៊ីកំពុងមិនរៀបចំផែនការតបតវិញទេ។ ប្រធានាធិបតីរុស្ស៊ីបានចាត់ ទុកថា៖ ទង្វើរបស់អាមេរិកនឹងធ្វើឲ្យភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិកស្មុគស្មាញថែម ទៀតដែលអាចជះឥទ្ធិពលអាក្រក់ទៅលើទំនាក់ទំនងអន្តរជាតិរួម។ មុននោះ នាថ្ងៃដ៏ ដែលនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmirty Medvedev មន្ត្រីមួយរូបមានឈ្មោះក្នុង «របាយការណ៍ Kremlin» របស់អាមេរិក បានចាត់ទុកថា៖ ឯកសារនេះគឺមោឃៈណា មួយហើយធ្វើផលប៉ះប៉ាល់ទៅលើទំនាក់ទំនងទ្វេភាគី។ នាថ្ងៃទី ៣០ មករា ក្រសួង ហិរញ្ញវត្ថុអាមេរិកបានប្រកាស «របាយការណ៍ Kremlin» រួមមានបញ្ជីរាយនាមរបស់បុគ្គ លដែលអាចទទួលរងអនុវត្តបទដាក់តណ្ឌកម្មថ្មីរបស់អាមេរិក៕