រុស្ស៊ីរិះគន់កាយវិការរបស់អាមេរិកលើវិស័យកិច្ចការបរទេសនាពេលថ្មីៗនេះ

(VOVWORLD) - ក្នុងកិច្ចប្រជុំនៅខាងក្រៅសម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ១៩ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានរិះគន់ទង្វើរបស់រដ្ឋអំណាចអាមេរិកនាពេលថ្មីៗនេះលើវិស័យកិច្ចការបរទេស។ 
រុស្ស៊ីរិះគន់កាយវិការរបស់អាមេរិកលើវិស័យកិច្ចការបរទេសនាពេលថ្មីៗនេះ  - ảnh 1 រុស្ស៊ីរិះគន់កាយវិការរបស់អាមេរិកលើវិស័យកិច្ចការបរទេសនាពេលថ្មីៗនេះ 

(VOVworld) – ក្នុងកិច្ចប្រជុំនៅខាងក្រៅសម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នាថ្ងៃទី ១៩ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានរិះគន់ទង្វើរបស់រដ្ឋអំណាចអាមេរិកនាពេលថ្មីៗនេះលើវិស័យកិច្ចការបរទេស។ លោកបដិសេធន៍ទស្សនៈរបស់ អាមេរិកដែលចាត់ទុកថា៖ ចិននិងរុស្ស៊ីកំពុងបំផ្លាញចោលការខំប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិក្នុងការពង្រឹងសន្តិសុខពិភពលោក។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីសង្កត់ធ្ងន់ថា៖ ជំនួស ឲ្យការប្រើប្រាស់មូលដ្ឋានច្បាប់អន្តរជាតិ វ៉ាស៊ីនតោនបានស្វែងរករបៀបបង្ហាញនូវតួនាទីដឹក នាំរបស់ខ្លួនតាមរយៈយុទ្ធសាស្ត្រនិងនិយមន័យប្រឈមុខគ្នា។ ស្តីពីសង្គ្រាមនៅស៊ីរី  លោក Sergei Lavrov បានចោទប្រកាន់អាមេរិកដែលបានបដិសេធបង្កើតកងកំលាំងនៅតំបន់ភាគ ខាងជើងស៊ីរីក្តី ប៉ុន្តែ នៅស្វែងរកបង្កើត «បណ្ដាស្ថាប័ននិតិបញ្ញត្តិថ្មី» នៅតំបន់នានា ផ្ទុយទៅ នឹងកិច្ចសន្យាអំពីការរក្សាអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ស៊ីរី។ ចំពោះបញ្ហាអ៊ីរ៉ង់ លោកព្រមានថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មិនអាចមានវត្តមានក្នុងករណីអាមេរិកដក ខ្លួនចេញដោយឯកតោភាគីទេ។ ក្រៅពីនោះ លោក Sergei Lavrov បានរិះគន់ការដែល អាមេរិកហ៊ុំព័ទ្ធកញ្ចប់ប្រាក់សម្បទានសំរាប់ស្ថាប័នជួយឧបត្ថម្ភជនប៉ាឡេស្ទីនផងដែរ ហើយចាត់ទុកថា៖ កាយវិការនេះជះឥទ្ធិពលដ៏ធ្ងន់ធ្ងរទៅលើការខំប្រឹងប្រែងឆ្លើយតបនឹង តម្រូវការជនភៀសខ្លួនប៉ាឡេស្ទីនក្នុងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ