រុស្ស៊ីរិះគន់ការថ្លែងមតិរបស់ប្រធាន NATO
|
រុស្ស៊ីរិះគន់ការថ្លែងមតិរបស់ប្រធាន NATO លោក Anders Fogh Rasmusen (Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៨ ឧសភា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានរិះគន់ការថ្លែងមតិរបស់ប្រធានអង្គការអាត្លង់ទិកខាងជើង (NATO) លោក
Anders Fogh Rasmusen ដែលបានឲ្យដឹងថា៖ លោកមិនទាន់ឃើញសញ្ញាណា
មួយនៃការដក កងទ័ពចេញពីតំបន់ព្រំដែនជាមួយអ៊ុយក្រែនទេ។ មុននោះ នា
ថ្ងៃទី ៧ ឧសភា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ជាឲ្យកងទ័ព
រុស្ស៊ីដកចេញពីតំបន់ ព្រំដែនជាមួយអ៊ុយក្រែន។ ទន្ទឹមនឹងនោះ លោក Putin ក៏បានស្នើរឲ្យបាតុករនានានៅតំបន់ខាងកើតអ៊ុយក្រែនផ្អាកពេលវេលារៀបចំ
ការបោះប្រជាមតិដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១១ ឧសភា ខាងមុខ ដើម្បីបង្កលក្ខណៈចាំបាច់សំរាប់ការរៀបចំសន្ទនា៕