រុស្ស៊ីរិះគន់គោលនយោបាយថ្មីរបស់អាមេរិកប្រឆាំងគុយបា
(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា ប្រទេសនេះសោកស្ដាយចំពោះ ការបញ្ច្រាសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ជាមួយគុយបា។
ប្រធានាធិបតីអាមេរិកលោក Donald Trump ចុះហត្ថលេខាលើក្រិត្យស្ដីពីគោលនយោបាយថ្មីចំពោះគុយបា កាលពីថ្ងៃទី១៦ មិថុនា (រូបថត៖AFP/TTXVN) |
(VOVworld) - ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា ប្រទេសនេះសោកស្ដាយចំពោះ ការបញ្ច្រាសគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ជាមួយគុយបា។ក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃទី១៨ មិថុនា ក្រសួងការបរទេស រុស្ស៊ីចាត់ទុកថា គោលនយោបាយថ្មីចំពោះគុយបារបស់រដ្ឋអំណាចលោក Donald Trump គឺស្រដៀងគ្នាជាមួយទ្រឹស្ដីតាមបែបសង្គ្រាមត្រជាក់។សេចក្ដីថ្លែងការណ៍ ពោលខាងលើក៏បានចាត់ទុកថា ការបន្ធូរស្រាលបទដាក់ទណ្ឌកម្មក្រោមសម័យ ប្រធានាធិបតីអាមេរិកលោក Barack Obama ជាគោលនយោបាយដ៏ត្រឹមត្រូវ ព្រមទាំងសង្កត់ធ្ងន់ទៅលើចំណងសាមគ្គីភាពរបស់រុស្ស៊ីចំពោះគុយបា។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានសំរេចលើការផ្លាស់ប្ដូរ គោលនយោបាយជាមួយគុយចាប់ពីរដ្ឋអំណាចមុននេះមក តាមនោះរឹតបន្តឹងការ កំណត់ស្ដីពីការធ្វើដំណើរ ហាមឃាត់ប្រជាពលរដ្ឋអាមេរិកធ្វើអាជីវកម្មជាមួយ សហគ្រាសរដ្ឋណាក៏ដោយដែលមានទំនាក់ទំនងជាមួយកងទ័ពនិងកម្លាំងសន្តិ សុខគុយបា ហើយបញ្ចប់សកម្មភាពជួបប្រាស្រ័យទាំងអស់រវាងប្រជាជននៃ ប្រទេសទាំងពីរ៕