រុស្ស៊ីរិះគន់បទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើម៉ូស្គូរបស់ EU និងអាមេរិក
|
រុស្ស៊ីរិះគន់បទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើម៉ូស្គូរបស់ EU និងអាមេរិក (Image: baomoi.vn) |
(VOVworld) – នាថ្ងៃទី ១២ កញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
បានរិះគន់ការដែល សហភាពអឺរ៉ុប (EU) បានអនុម័តលើបទដាក់ទណ្ឌកម្មថ្មី
តម្រង់ទៅ លើម៉ូស្គូ ក្នុងកាលៈទេសៈ រដ្ឋអំណាច Kiev និងកំលាំងប្រឆាំងរដ្ឋា
ភិបាលនៅតំបន់ខាង កើតប្រទេសនេះទើបនឹងឯកភាពអំពីកិច្ចព្រមព្រៀង
បទឈប់បាញ់មួយ។ រដ្ឋមន្ត្រីការ បរទេសរុស្ស៊ីបានចាត់ទុកថា៖ កាយវិការ
ពោលខាងលើរបស់ EU មានអត្ថន័យថា៖ EU បានជ្រើសរើសផ្លូវបំផ្លិច
បំផ្លាញដំណើរការសន្តិភាពនៅប្រទេសអឺរ៉ុបខាងកើតនេះ។ នាថ្ងៃដដែល
ប្រធានដុយម៉ាជាតិរុស្ស៊ី លោក Sergei Naryshkin ក៏បានរិះគន់បទដាក់ ទណ្ឌកម្មថ្មីរបស់អាមេរិកចំពោះម៉ូស្គូគឺមិនទាក់ទិនដល់ការពិតជាក់ស្តែងទេ
ហើយ វិបត្តិនៅអ៊ុយក្រែននៅតែជាមូលហេតុដើម្បីវ៉ាស៊ីងតោនបង្កើនភាព
តានតឹងជាមួយរុស្ស៊ី តែប៉ុណ្ណោះ។ បណ្ដាបទដាក់ទណ្ឌកម្មថ្មីតម្រង់ទៅលើ
រុស្ស៊ីចូលជាធរមានចាប់ពីថ្ងៃទី ១២ កញ្ញា តទៅ។ រួមជាមួយ EU ប្រធានាធិប
ទីអាមេរិក លោក Barack Obama ក៏បាន ប្រកាសថា៖ វ៉ាស៊ីងតោននឹង
បង្កើនបទដាក់ទណ្ឌកម្មតម្រង់ទៅលើវិស័យការពារជាតិ ហិរញ្ញវត្ថុនិង
ថាមពលរបស់រុស្ស៊ីផងដែរ៕