រុស្ស៊ីរិះគន់យុទ្ធនាការវាយប្រហារដោយជើងអាកាសរបស់អាមេរិកនៅស៊ីរី

រុស្ស៊ីរិះគន់យុទ្ធនាការវាយប្រហារដោយជើងអាកាសរបស់អាមេរិកនៅស៊ីរី - ảnh 1
រុស្ស៊ីរិះគន់យុទ្ធនាការវាយប្រហារដោយជើងអាកាសរបស់អាមេរិកនៅស៊ីរី (AFP)


        Vovworld-នាថ្ងៃទី២៦កញ្ញារុស្ស៊ីបានរំលឹកសេចក្តីរិះកន់សកម្មភាពវាយ​ប្រហារ​ដោយជើងអាកាសរបស់អាមេរិកនាំមុខតម្រង់ទៅលើបណ្ដាទីតាំងរបស់​ក្រុមរដ្ឋ​
ឥស្លាម​ស្វ័យប្រកាស (IS) នៅស៊ីរីនិងចាត់ទុកថា រាល់សកម្មភាពប្រឆាំង​ភេរវកម្ម​
សកល​លោកត្រូវគោរពតាមច្បាប់អន្តរជាតិ។ ថ្លែងមតិនៅជាមួយ​មជ្ឈដ្ឋាន​អ្នកសារ​ព័តមាននៅខាងក្រៅសន្និបាតអង្គការសហប្រជាជាតិ រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ីលោក
Sergei Lavrov បានប្រកាសថា​រុស្ស៊ីជៀជាក់ថា រាល់​សកម្មភាពលើ​ក្របខ័ណ្ឌ​សកល
លោក​សុទ្ធតែបានដំណើរការសមស្របនឹង​ច្បាប់អន្តរជាតិ។ មុននោះក្នុងជំនួប​សន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider Al Abadi នៅខាងក្រៅ​
មហាសន្និបាត​អង្គការសហប្រជាជាតិ លោក Lavrov បានអះអាងថា រុស្ស៊ីត្រៀម
​ខ្លួន​ជា​ស្រេចជួយឧបត្ថម្ភអ៊ីរ៉ាក់ក្នុងការតស៊ូ​ប្រឆាំង IS។

        ក្នុងពេលជាមួយគ្នានោះ រដ្ឋសភាបែលហ្ស៊ីកបានបោះឆ្នោតអនុម័តលើ​សេចក្តី​សំរេចចិត្តអនុញ្ញាតឲ្យរដ្ឋអំណាចនៃប្រទេសនេះចូលរួមក្នុងសម្ព័ន្ធភាព​អន្តរជាតិ​
ប្រឆាំង​អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅអ៊ីរ៉ាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ