រុស្ស៊ីរិះគន់លោកខាងលិចនិងបណ្តាប្រទេសអារ៉ាប់ក្នុងបញ្ហាស៊ីរី។
|
Image: Internet |
VOV-ថ្ងៃទី២៨កក្កដា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrovបាននាំចេញការ
ព្រមានថា ការជួយឧបត្ថម្ភអន្តជាតិឲ្យកំលាំងប្រឆាំងនៅស៊ីរីនឹងធ្វើឲ្យអំពើ
ហឹង្សាកើនឡើងពី១ថ្ងៃទៅ១ថ្ងៃ។ថ្លែងមតិនៅសន្និសីទកាសែតរួមជាមួយ
សមភាគីជប៉ុន Koichiro Gemba នៅទីក្រុងSochi-រុស្ស៊ីរដ្ឋមន្រ្តីការបរទេស
Sergei Lavrov បានអោយដឹងថាលោកខាងលិចនិងបណ្តាប្រទេសអារ៉ាប់
គប្បីមានការខំប្រឹងប្រែងជាច្រើនថែមទៀតក្នុងការជះឥទ្ឋិពលទៅលើកំលាំង
ប្រឆាំងនៅស៊ីរីសំដៅបញ្ឈប់ជំលោះនៅប្រទេសនេះ។ឯ រដ្ឋមន្រ្តីការបរទេស
ជប៉ុន Koichiro Gemba បានពិនិត្យថា រុស្ស៊ីជាប្រទេស១មានឥទ្ឋិពលដ៍ធំធេង
និងមានសំលេងក្នុងសហគមន៍អន្តជាតិ។លោកបានសំដែងនូវក្តីសង្ឃឹមទៅ
លើគោលជំហរមានចរិតលក្ខណះស្ថាបនារបស់សរុស្ស៊ីក្នុងការដោះស្រាយ
វិបត្តិនៅស៊ីរី៕