រុស្ស៊ីរិះគន់សេចក្ដីប្រកាសរបស់អាមេរិកស្ដីអំពីការដាក់ឲ្យឃ្លាតពីគេនៅអ.ស.ប

រុស្ស៊ីរិះគន់សេចក្ដីប្រកាសរបស់អាមេរិកស្ដីអំពីការដាក់ឲ្យឃ្លាតពីគេនៅអ.ស.ប - ảnh 1
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Gennady Gatilov (រូបថត៖AFP/ TTXVN)

(VOVworld) - អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Gennady Gatilov នាថ្ងៃទី២៨ មេសា
បានឡើងសម្លេងរិះគន់សេចក្ដីប្រកាសរបស់សេតវិមានស្ដីអំពីការធ្វើឲ្យរុស្ស៊ីឃ្លាតពី
គេនៅអ.ស.ប។ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន លោក Gatilov បាន សំដែង
ការភ្ញាក់ផ្អើលនៅពេលដែលការធ្វើឲ្យរុស្ស៊ីឃ្លាតពីគេក្នុងអង្គការពហុភាគីធំបំផុតលើ
ពិភពលោកនេះ ត្រូវបានលើកឡើងក្នុងចំណោមស្នាដៃក្នុងរយៈពេល ១០០ថ្ងៃដំបូង
កាន់អំណាចរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។អនុរដ្ឋមន្រ្តីការបរ
ទេសរុស្ស៊ីរូបនេះសង្កត់ធ្ងន់ថា​នេះជាសេចក្ដីប្រកាសមិនធម្មតា ដោយសារគោល
ជំហររបស់រុស្ស៊ីគឺចង់សហប្រតិបតិ្តការជាមួយប្រទេសទាំងអស់ ជាពិសេសគឺ
អាមេរិកក្នុងក្របខ័ណ្ឌអ.ស.ប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ