រុស្ស៊ីរិះគន់អាមេរិក និងអង់គ្លេសដាក់សម្ពាធលើការស៊ើបអង្កេតអតីតចរបុរស Sergei Skripal

(VOVWORLD) -អ្នកនាំពាក្យវិមានក្រឹមឡាំង លោក  Dmistry Peskov បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សារសន្តិសុខរុស្ស៊ីអំពីបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើរុស្ស៊ី។
រុស្ស៊ីរិះគន់អាមេរិក និងអង់គ្លេសដាក់សម្ពាធលើការស៊ើបអង្កេតអតីតចរបុរស Sergei Skripal - ảnh 1 អតីតចារបុរសលោក Sergei Skripal និងកូនស្រីរបស់លោក

ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេសបានចាត់ទុកថា រាល់ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់អង់គ្លេសចំពោះរុស្ស៊ី ដែលទាក់ទិននឹងករណីបំពុល អតីតចារបុរសលោក Sergei Skripal និងកូនស្រីរបស់លោក នៅអង់គ្លេស ក៏ដូចជាការដែលអាមេរិកចេញបទដាក់ទណ្ឌកម្មថ្មីគឺសំដៅដាក់សម្ពាធទៅលើការស៊ើបអង្កេតនេះ។

នាថ្ងៃដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក  Dmistry Peskov បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សារសន្តិសុខរុស្ស៊ីអំពីបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកទៅលើរុស្ស៊ី។ នៅក្នុងជំនួបនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមាជិកក្រុមប្រឹក្សារសន្តិសុខរុស្ស៊ី បានរិះគន់ទៅលើបទដាក់ទណ្ឌកម្មរបស់អាមេរិក គឺ ខុសច្បាប់ទាំងស្រុង និងដើរបញ្ច្រាសទៅនឹងច្បាប់អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ