រុស្ស៊ីរិះគន់អាមេរិកចំពោះការបន្ទាបតួនាទីរបស់សហភាពសូវៀតក្នុងសង្គ្រាមលោកលើកទី ២
(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃទី ១០ ខែឧសភា បាន ចោទប្រកាន់អាមេរិកពីការរកវិធីបំប្លែងប្រវត្តិសាស្ត្រនិងបន្ទាបតួនាទីសហភាពសូវៀតក្នុងសង្គ្រាមលោកលើកទី ២។
ប្រធានាធិបតីរុស្ស៊ីលោក V.Putin អញ្ជើញដាក់ផ្កានៅស្តូបយុទ្ធជនពលីគ្មានឈ្មោះក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃជ័យជម្នះលើពួកហ្វាស៊ីសអាល្លឺម៉ង់។ (រូបថត៖Sputnik / VOV) |
ក្នុងសេចក្តីប្រកាសព័ត៌មានបានលើកច្បាស់ថារុស្ស៊ីសំដែងការខឹងសម្បារយ៉ាងខ្លាំងចំពោះគំនិតប៉ុនប៉ងបំប្លែងជ័យជំនះ លើពួកហ្វាស៊ីសអាល្លឺម៉ង់ក្នុងសង្គ្រាមការពារ មាតុប្រទេសជាតិដ៏មហិមា ក៏ដូច ជាការរួមវិភាគទានមានលក្ខណៈសម្រេចកំណត់យ៉ាងសំខាន់ៗរបស់សហភាពសូវៀតផងដែរ។
ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថាមិនអាចព្រងើយកន្តើយចំពោះការអត្ថាធិប្បាយរបស់សេតវិមានដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមបានទេដែលក្នុងនោះអាមេរិកគ្រាន់តែផ្សាយថាសហរដ្ឋអាមេរិកនិងអង់គ្លេសជាប្រទេសឈ្នះតែប៉ុណ្ណោះ៕