រុស្ស៊ីរិះគន់អាមេរិកដែលធ្វើឲ្យទួរគីបើកយុទ្ធនាការនៅតំបន់ Afrin របស់ស៊ីរី

(VOVWORLD) - នាថ្ងៃទី ២០ មករា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា៖ ការដែល ក្រសួង ការពារជាតិអាមេរិកផ្តល់បណ្ដាប្រភេទអាវុធទំនើបក្នុងនោះមានក្រុមកាំជ្រួចចម្រុះការពារ អាកាស (MANPADS) សំរាប់ក្រុមប្រដាប់អាវុធជំនិតអាមេរិក បានធ្វើឲ្យភាពតាន តឹងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាំទៅការដែលទួរគីត្រូវបើក
យុទ្ធនាការ យោធាប្រឆាំងជំទាស់កំលាំងជន  Kurd  នៅតំបន់ Afrin របស់ស៊ីរី។ 
រុស្ស៊ីរិះគន់អាមេរិកដែលធ្វើឲ្យទួរគីបើកយុទ្ធនាការនៅតំបន់ Afrin របស់ស៊ីរី  - ảnh 1 រុស្ស៊ីរិះគន់អាមេរិកដែលធ្វើឲ្យទួរគីបើកយុទ្ធនាការនៅតំបន់ Afrin របស់ស៊ីរី 

(VOVworld) – នាថ្ងៃទី ២០ មករា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា៖ ការដែល ក្រសួង ការពារជាតិអាមេរិកផ្តល់បណ្ដាប្រភេទអាវុធទំនើបក្នុងនោះមានក្រុមកាំជ្រួចចម្រុះការពារ អាកាស (MANPADS) សំរាប់ក្រុមប្រដាប់អាវុធជំនិតអាមេរិក បានធ្វើឲ្យភាពតាន តឹងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាំទៅការដែលទួរគីត្រូវបើកយុទ្ធនាការ យោធាប្រឆាំងជំទាស់កំលាំងជន  Kurd  នៅតំបន់ Afrin របស់ស៊ីរី។ ម៉ូស្គូចាត់ទុកថា៖ ទង្វើខ្វះការទទួលខុសត្រូវពីភាគីអាមេរិកនៅស៊ីរីនឹងបំផ្លាញចោលដំណើរដោះស្រាយវិបត្តិ ហើយរារាំងបណ្ដាការចរចាស៊ីរីក្នុងក្របខ័ណ្ឌចរចាសន្តិភាព Geneva ដែលកំលាំងជន Kurd  ត្រូវជាភាគីចូលរួមមួយ។ ក្រៅពីនោះ  Ankara ក៏បានប្រតិកម្មអសកម្មទៅលើសេចក្តីប្រកាស របស់វ៉ាស៊ីនតោនអំពីការបង្កើតកំលាំងសន្តិសុខព្រំដែននិងទង្វើផ្សេងៗទៀតរបស់អាមេរិក សំដៅផ្តួលរំលំរដ្ឋស៊ីរី ហើយជួយឧបត្ថម្ភបណ្ដាក្រុមជនប្រដាប់អាវុធ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ