រុស្ស៊ីរាំងស្កាត់ឧបាយកល វាយប្រហារភេរវកម្មនៅតំបន់ Rostov

(VOVWORLD) -យោងតាមសេចក្ដីប្រកាសរបស់ FSB បានលើកច្បាស់ថា៖ ក្នុងយុទ្ធនាការនេះ កងកម្លាំងសន្តិសុខ និងប៉ូលីសបានសហការចាប់ឃុំខ្លួនមុខសញ្ញាចំនួន ៣ នាក់ របស់ IS ដែលមានផែនការវាយប្រហារដោយទ្រង់ទ្រាយធំ តម្រង់លើតំបន់ Rostov ចំណុះរុស្ស៊ីភាគខាងត្បូង។
រុស្ស៊ីរាំងស្កាត់ឧបាយកល វាយប្រហារភេរវកម្មនៅតំបន់ Rostov - ảnh 1 រុស្ស៊ីរាំងស្កាត់ឧបាយកល វាយប្រហារភេរវកម្មនៅតំបន់ Rostov

នាថ្ងៃទី ១៧ មេសា ស្ថាប័នសន្តិសុខរបស់រុស្ស៊ី(FSB) បានឲ្យដឹងថា៖ ស្ថាប័នខ្លួនបានរាំងស្កាត់ឧបាយកល វាយប្រហារភេរវកម្មរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស(IS) នៅតំបន់ Rostov ។ យោងតាមសេចក្ដីប្រកាសរបស់ FSB បានលើកច្បាស់ថា៖ ក្នុងយុទ្ធនាការនេះ កងកម្លាំងសន្តិសុខ និងប៉ូលីសបានសហការចាប់ឃុំខ្លួនមុខសញ្ញាចំនួន ៣ នាក់ របស់ IS ដែលមានផែនការវាយប្រហារដោយទ្រង់ទ្រាយធំ តម្រង់លើតំបន់ Rostov ចំណុះរុស្ស៊ីភាគខាងត្បូង។ មេដឹកនាំក្រុមភេរវករនេះបានចុចបំផ្ទុះ ឧបករណ៍សកម្មផ្ទុះ ហើយស្លាប់នៅនឹងកន្លែង ខណៈដែលកំពុងប្រយុទ្ធជាមួយកងកម្លាំងសន្ដិសុខ។ នាបច្ចុប្បន្ន គេកំពុងអនុវត្តន៍ការស៊ើបអង្កេតករណីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ