រុស្ស៊ីរៀបចំផែនការទប់ទលនឹងការបញ្ចូនទាហានបន្ថែមទៅកាន់ប៉ូឡូញរបស់ អាមេរិក

(VOVWORLD) -ស្ថាប័នសារព័ត៌មាននៃក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ អាមេរិកកំពុងបង្កើនវត្តមានរបស់ទាហាននៃប្រទេសខ្លួននៅប៉ូឡូញ។ យើងខ្ញុំចាត់ទុកថា នេះគឺជាសញ្ញានៃការត្រៀមរៀបចំសម្រាប់ការដាក់ពង្រាយទាហានដោយទ្រង់ទ្រាយធំ។

នាថ្ងៃទី ១៣ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកថា ក្នុងសេចក្ដីសម្រេចរបស់ទីក្រុង វ៉ាស៊ីនតោន ស្ដីពីការបញ្ជូនទាហានបន្ថែមទៅកាន់ប៉ូឡូញនោះ ទីក្រុងម៉ូស្គូបានសង្កេតឃើញនូវការត្រៀមរៀបចំដាក់ពង្រាយទាហាដោយទ្រង់ទ្រាយធំ។ ហេតុដូច្នេះហើយ រុស្ស៊ីត្រូវត្រិះរិះអំពីប្រការនេះ ក្នុងផែនការការពាររបស់ខ្លួន។ ស្ថាប័នសារព័ត៌មាននៃក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ អាមេរិកកំពុងបង្កើនវត្តមានរបស់ទាហាននៃប្រទេសខ្លួននៅប៉ូឡូញ។ យើងខ្ញុំចាត់ទុកថា នេះគឺជាសញ្ញានៃការត្រៀមរៀបចំសម្រាប់ការដាក់ពង្រាយទាហានដោយទ្រង់ទ្រាយធំ។ ហេតុដូច្នេះហើយ រុស្ស៊ីត្រូវត្រិះរិះអំពីប្រការនេះ ក្នុងផែនការការពារ និងរាល់សកម្មភាពជាក់ស្ដែងរបស់ខ្លួន។

មុននេះ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងម៉ូស្គូបាមព្រមព្រៀងគ្នាអំពីការដាក់ពង្រាយយន្តហោះគ្មានមនុស្សបើក MQ-9 របស់អាមេរិកនៅលើទឹកដីប៉ូឡូញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ