រុស្ស៊ីរៀបចំពិធីរំលឹកខួបទិវាការពារមាតុភូមិ
(VOVWORLD) - នាថ្ងៃទី ២៣ ខែកុម្ភៈ សហព័ន្ធរុស្ស៊ីរៀបចំពិធីរំលឹកខួបទិវាការពារមាតុភូមិ។ ពិធីមិទ្ទិញ ព្យុហយាត្រានិងដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីត្រូវបានប្រារព្ធនៅកន្លែងជាច្រើននៅទូទាំងប្រទេស។
កងទ័ពរុស្ស៊ី (រូបថត៖ Reuters) |
ជារៀងរាល់ឆ្នាំនៅ ថ្ងៃទី ២៣ ខែកុម្ភៈ ប្រទេសរុស្ស៊ីនិងបណ្ដាប្រទេសនៃអតីតសហភាពសូវៀតតែងតែលើកតំកើងអតីតយុទ្ធជនដែលបានតស៊ូប្រយុទ្ធនិងពលីជីវិតដើម្បីការពារមាតុភូមិ។
ទិវាការពារមាតុភូមិនាថ្ងៃទី ២៣ ខែកុម្ភៈ ត្រូវបានរៀបចំជាលើកដំបូងនៅឆ្នាំ ១៩២២ ក្នុងឱកាសខួប ៤ ឆ្នាំនៃការបង្កើតកងទ័ពក្រហមសូវៀត។
នៅក្នុងដំណាក់កាលពីឆ្នាំ ១៩៣៦ ដល់ឆ្នាំ ១៩៩០ ថ្ងៃនោះ ត្រូវបានគេចាត់ទុកថា ជាទិវាខួបនៃកងទ័ពជើងគោកនិងកងទ័ពជើងទឹកសូវៀតផងដែរ។ ចាប់តាំងពីឆ្នាំ ២០០២ មក ប្រទេសរុស្ស៊ីបានប្តូរឈ្មោះទិវានេះទៅជាទិវាការពារមាតុភូមិវិញ៕