រុស្ស៊ីរៀបចំព្រឹត្តិការណ៍យោធានិងសន្តិសុខជាច្រើននាពេលខាងមុខ

(VOVWORLD) - អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ី លោកនាយឧត្តមសេនីយ៍ Pavel Popov បានឲ្យដឹងថា ប្រទេសចំនួន ៧២ បានបញ្ជាក់ពីការចូលរួមរបស់គណៈប្រតិភូយោធាផ្លូវការនៅក្នុងព្រឹត្តិការណ៍ សំខាន់ៗ រួមមាន៖ វេទិកាបច្ចេកទេស យោធាអន្តរជាតិ មហោស្រពកីឡាកងទ័ពអន្តរជាតិ (Army Games ២០២២) និងកិច្ចប្រជុំសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ១០។

រុស្ស៊ីរៀបចំព្រឹត្តិការណ៍យោធានិងសន្តិសុខជាច្រើននាពេលខាងមុខ - ảnh 1រូបភាពនៅ Army Games ឆ្នាំ២០២១។ (រូបថត៖ TTXVN)
កាលពីថ្ងៃទី១០ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីជូនដំណឹងអំពីការរៀបចំព្រឹត្តិការណ៍យោធានិងសន្តិសុខ សំខាន់ៗដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ រុស្ស៊ី លោកនាយឧត្តមសេនីយ៍ Pavel Popov បានឲ្យដឹងថា ប្រទេសចំនួន ៧២ បានបញ្ជាក់ពីការចូលរួមរបស់គណៈប្រតិភូយោធាផ្លូវការនៅក្នុងព្រឹត្តិការណ៍ សំខាន់ៗ រួមមាន៖ វេទិកាបច្ចេកទេស យោធាអន្តរជាតិ មហោស្រពកីឡាកងទ័ពអន្តរជាតិ (Army Games ២០២២) និងកិច្ចប្រជុំសន្តិសុខអន្តរជាតិទីក្រុងម៉ូស្គូលើកទី ១០។
វេទិកាបច្ចេកទេស-យោធាអន្តរជាតិនឹងត្រូវបានបើកនៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ "Patriot" នៅជាយទីក្រុងមូស្គូ នៅថ្ងៃទី ១៥ ខែសីហា។ សហគ្រាស និងអង្គការជាង ១៥០០ រួមទាំងបរទេស គ្រោងនឹងដាក់បង្ហាញគំរូផលិតផលថ្មីនៅតំបន់តាំងពិពណ៌ ក្នុងនោះផ្ដល់អាទិភាពចម្បងដល់វិស័យបញ្ញាសិប្បនិមិត្ត វិទ្យុអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន។
ឆ្នាំនេះ Army Games ២០២២ នឹងបើកនៅថ្ងៃទី ១៣ ខែសីហា នៅទីលានហ្វឹកហាត់ Alabino។ ទ្រង់ទ្រាយព្រឹត្តិការណ៍នេះបន្តពង្រីកដោយមានការប្រកួតចំនួន ៣៤ ដែលគ្រោងនឹងធ្វើឡើងនៅតាមប្រទេសចំនួន ១២ រួមទាំងប្រទេស វៀតណាមផងដែរ។ សរុបមក មានក្រុមជាង ២៦០ មកពីប្រទេសចំនួន ៣៥ ដោយមានមនុស្សច្រើនជាង ៦៥០០ នាក់បានចុះឈ្មោះចូលរួម Army Games ២០២២។
ក្រៅពីនោះ ក្រសួងការពារជាតិរុស្ស៊ីនឹងរៀបចំពិធីរំលឹកខួប ១០ឆ្នាំនៃ សន្និសីទសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ នៅថ្ងៃទី១៦ ខែសីហា។ ប្រតិភូជាង ៧០០ នាក់មកពីប្រទេសជាង ៧០ លើជុំវិញពិភពលោកនឹងអញ្ជើញចូលរួមក្នុង សន្និសីទនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ