|
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov (រូបថត៖AFP/TTXVN) |
(VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១៣ ធ្នូ បានឆ្លើយ
ជាឯកសារតបតនឹងសំណួរមួយចំនួនរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Russia
Today អំពីការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្ម។លោក Sergei Lavrov បានចាត់ទុកថា
នាពេលថ្មីៗនេះ ដៃគូនៅលោកខាងលិចរបស់រុស្ស៊ីបានចាប់ផ្ដើម យល់បាននូវភាព
ចាំបាច់ត្រូវបង្រួបបង្រួបការខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំង លិទ្ធិភេរវកម្ម។លោក
Lavrov បានអះអាងថា ទស្សនៈរបស់រុស្ស៊ីនោះគឺត្រូវបង្កើត ឡើងសម្ព័ន្ធមិត្តប្រឆាំង
លិទ្ធិភេរវកម្មមួយដោយឈរលើមូលដ្ឋានដ៏រឹងមាំរបស់ ច្បាប់អន្តរជាតិនិងក្រោមការ
គាំពាររបស់អង្គការសហប្រជាជាតិ។
ស្ដីអំពីសំណួរថា ប្រធានាធិបតីអាមេរិកលោក Barack Obama ស្នើរឲ្យរុស្ស៊ីចូលរួម
សម្ព័ន្ធមិត្តប្រឆាំង IS ដឹកនាំដោយអាមេរិក លោករដ្ឋមន្រ្តី Sergei Lavrov បានអះអាង
ថា រុស្ស៊ីជានិច្ចកាលចាប់ផ្ដើមពីទស្សនៈដោះស្រាយនៃបញ្ហា ពិភពលោកណាក៏
ដោយគឺត្រូវផ្អែកលើច្បាប់អន្តរជាតិនិងសេចក្ដីសំរេច របស់ក្រុមប្រឹក្សាសន្តិសុខ
អ.ស.ប។ដោយហេតុនេះ រុស្ស៊ីត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយ
ប្រទេសណាក៏ដោយដែលចែករំលែកគោលដៅរួម មុនបង្អស់គឺកំទេចពួកភេរវករ
នៅស៊ីរី៕