រុស្ស៊ីលើកសំណើរពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាបណ្ដោះអាសន្នជាមួយអ៊ីរ៉ង់

(VOVWORLD) - កិច្ចព្រមព្រៀងជាបណ្ដោះអាសន្ននេះ អាចរួមមានការដកបទ ហ៊ុំព័ទ្ធមួយចំនួន ដើម្បីប្ដូរយកការដាក់វិធានការរឹតត្បិតមួយចំនួនទៅលើកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើងវិញ។

រុស្ស៊ីលើកសំណើរពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាបណ្ដោះអាសន្នជាមួយអ៊ីរ៉ង់ - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ឆ្វេង) ជួបជាមួយប្រធានាធិបតីអ៊ីរ៉ង់
លោក Ebrahim Raisi នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (រូបថត៖ SPUTNIK/AFP)
កាលពីសប្ដាហ៍មុន រុស្ស៊ីបានពិភាក្សាជាមួយអ៊ីរ៉ង់អំពីលទ្ធភាពឈានដល់កិច្ច ព្រមព្រៀងជាបណ្ដោះ អាសន្នមួយសំដៅខិតខំប្រឹងប្រែងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ JCPOA ឡើងវិញ។ កិច្ចព្រមព្រៀងជាបណ្ដោះអាសន្ននេះ អាចរួមមានការដកបទ ហ៊ុំព័ទ្ធមួយចំនួន ដើម្បីប្ដូរយកការដាក់វិធានការរឹតត្បិតមួយចំនួនទៅលើកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ឡើងវិញ។
យោងតាម JCPOA ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ អ៊ីរ៉ង់នឹងធ្វើការរឹត ត្បិតលើកម្មវិធីនុយក្លេអ៊ែរក្នុងប្រទេសដើម្បីប្ដូរយកការដកទណ្ឌកម្មតម្រង់ទៅលើ ប្រទេសនេះពីសហរដ្ឋអាមេរិកនិងលោកខាងលិច។ ប៉ុន្តែ នៅឆ្នាំ២០១៨ ប្រធានាធិបតី អាមេរិកនាពេលនោះគឺលោក Donald Trump បានសម្រេចដកវ៉ាស៊ីនតោណចេញ ពីកិច្ចព្រមព្រៀងខាងលើ ព្រមទាំងដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ឡើងវិញ។ អ៊ីរ៉ង់បាន ប្រឆាំងជំទាស់យ៉ាងដាច់អហង្ការនឹងជំហររបស់លោក Donald Trump៕

ប្រតិកម្មទៅវិញ

ផ្សេងៗ