រុស្ស៊ីលើកសំណើរសហប្រតិបត្តិការជាមួយអាមេរិកក្នុងការជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី

(VOVWORLD) -នាថ្ងៃទី ៤ សីហា ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ប្រទេសខ្លួនបានលើកសំណើរសហប្រតិបត្តិការជាមួយអាមេរិក ក្នុងបញ្ហាជនភៀសខ្លួនស៊ីរី។
រុស្ស៊ីលើកសំណើរសហប្រតិបត្តិការជាមួយអាមេរិកក្នុងការជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី - ảnh 1 រុស្ស៊ីលើកសំណើរសហប្រតិបត្តិការជាមួយអាមេរិកក្នុងការជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី

ព័ត៌មានពោលខាងលើត្រូវបានលើកឡើងក្នុងសារលិខិតមួយច្បាប់របស់ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៊ី លោក Valery Gerasimov ដែលផ្ញើជូនប្រធានក្រុមប្រឹក្សាអគ្គសេនាធិការកងទ័ពចម្រុះអាមេរិកលោក Joseph Dunford នាខែកក្កដាកន្លងទៅ តាមរយៈកាណាល់ទាក់ទងសម្ងាត់មួយ។ ក្នុងសារលិខិតនេះ លោក Valery Gerasimov បានជូនដំណឹងដល់ភាគីអាមេរិកអំពីបណ្ដាវិធានការរបស់រុស្ស៊ី សំដៅស្ថិរភាពស្ថានភាពនៅស៊ីរី។ ក្នុងសារលិខិតនេះ ប្រធានអគ្គសេនាធិការកងទ័ពរុស្ស៊ី លោក Valery Gerasimov បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយស៊ីរី អំពីបណ្ដាវិធានការធានាសុវត្ថិភាពជូនជនភៀសខ្លួនដែលជាប់គាំងនៅ Rukbanក៏ដូចជាបង្កភាពងាយ

ស្រួលឲ្យពួកគេ ដើម្បីវិលត្រឡប់មកផ្ទះវិញ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ