រុស្ស៊ី​​លើក​ឡើង​ពី​​ទស្សនៈ​របស់​ខ្លួនដល់​​ហុងគ្រី ស្តីពី​ដំណោះស្រាយ​សន្តិភាព​ដ៏​មាន​សក្តានុពល​សម្រាប់​អ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ៥ ខែកក្កដា អញ្ជើញថ្លែងមនៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីហុងគ្រី លោក Viktor Orban ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាក់ពីទស្សនៈរបស់ទីក្រុងម៉ូស្គូចំពោះដំណោះស្រាយសន្តិភាពដ៏មានសក្តានុពល; ហើយបានអះអាងពីការត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាយ៉ាងលម្អិតជាមួយនាយករដ្ឋមន្ត្រី Orban អំពីទិដ្ឋភាពនៃផែនការខាងលើ ដើម្បីដោះស្រាយជម្លោះជាមួយអ៊ុយក្រែន។ 

មេដឹកនាំរុស្ស៊ីក៏សង្ឃឹមដែរថា លោកនាយករដ្ឋមន្ត្រី Orban នឹងចែករំលែកទស្សនៈខ្លួន ក៏ដូចជាទស្សនៈរបស់ដៃគូអឺរ៉ុប។

រុស្ស៊ី​​លើក​ឡើង​ពី​​ទស្សនៈ​របស់​ខ្លួនដល់​​ហុងគ្រី ស្តីពី​ដំណោះស្រាយ​សន្តិភាព​ដ៏​មាន​សក្តានុពល​សម្រាប់​អ៊ុយក្រែន - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក្នុងជំនួបមួយក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ រូបថត៖ Reuters/TTXVN

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានបង្ហាញពីបំណងចង់ពិភាក្សាអំពីបញ្ហាសំខាន់ៗសម្រាប់អឺរ៉ុប។ បើតាមលោក ចំនួនប្រទេសដែលអាចពិភាក្សាជាមួយរុស្ស៊ី និងអ៊ុយក្រែនទាក់ទងនឹងជម្លោះកំពុងថយចុះបន្តិចម្តងៗ។ ទោះជាយ៉ាងណាក៏ដោយ នាពេលខាងមុខ ហុងគ្រីអាចបន្តជាប្រទេសតែមួយគត់នៅក្នុងសហភាពអឺរ៉ុប(EU) ដែលបានរក្សាទំនាក់ទំនងនិងកិច្ចសន្ទនាជាមួយប្រទេសទាំងពីររុស្ស៊ី និងអ៊ុយក្រែន។ លោកក៏ចង់ឆ្លៀតយកឱកាសនេះដើម្បីពិភាក្សាអំពីបញ្ហាលំបាកមួយចំនួន និងសិក្សាពីទស្សនៈរបស់រុស្ស៊ីលើបញ្ហាសំខាន់ៗចំពោះអឺរ៉ុប។

បច្ចុប្បន្ននេះ ប្រទេសហុងគ្រីកំពុងកាន់តំណែងជាប្រធានសហភាពអឺរ៉ុប។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Orban ទៅកាន់ទីក្រុងម៉ូស្គូបានធ្វើឡើង រយៈពេល ៣ ថ្ងៃបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី Kiev របស់អ៊ុយក្រែន និងបានជួបជាមួយប្រធានាធិបតីប្រទេសម្ចាស់ផ្ទះលោក Volodymyr Zelensky ហើយលោកបានអំពាវនាវឱ្យអ៊ុយក្រែនឈប់បាញ់យ៉ាងឆាប់រហ័សដើម្បីជំរុញការចរចាជាមួយរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ