រុស្ស៊ីលើកឡើងលក្ខខណ្ឌសម្រាប់បើកឡើងវិញនូវកំពង់ផែនៅតាមឆ្នេរសមុទ្រខ្មៅរបស់អ៊ុយក្រែន

(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បានឲ្យដឹងថា មិនអាចអំពាវនាវតែរុស្ស៊ីម្នាក់ឯងនោះទេ ប៉ុន្តែត្រូវយល់ឃើញឲ្យបានច្បាស់អំពីមូលហេតុទាំង មូលដែលបង្កឡើងវិបត្តិស្បៀងអាហារបច្ចុប្បន្ន ហើយច្បាស់លាស់ថា បទដាក់ទណ្ឌ កម្មរបស់សហរដ្ឋ អាមេរិក និងសហភាពអឺរ៉ុបដែលត្រូវបានដាក់ទៅលើរុស្ស៊ីបានធ្វើ អន្តរាគមន៍ទៅក្នុងពាណិជ្ជកម្មសេរីធម្មតា រួមទាំងផលិតផលគ្រឿងបរិភោគ ស្រូវសាលី និងជី។

រុស្ស៊ីលើកឡើងលក្ខខណ្ឌសម្រាប់បើកឡើងវិញនូវកំពង់ផែនៅតាមឆ្នេរសមុទ្រខ្មៅរបស់អ៊ុយក្រែន - ảnh 1នាវាល្បាតសមុទ្រ Moskva នៅសមុទ្រខ្មៅ។ (រូបថត៖ AFP/TTXVN) 
យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax ក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃ ទី ១៩ ឧសភា បានបញ្ជាក់ថា ការអំពាវនាវរបស់អង្គការសហប្រជាជាតិឲ្យមានការបើក ឡើងវិញនូវកំពង់ផែនៅតាមឆ្នេរសមុទ្រខ្មៅនៃប្រទេសអ៊ុយក្រែន គួរតែផ្សាភ្ជាប់ទៅនឹង ការសម្រេចចិត្តដកទណ្ឌកម្មទៅលើទីក្រុងម៉ូស្គូ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko បានឲ្យដឹងថា មិនអាច អំពាវនាវតែរុស្ស៊ីម្នាក់ឯងនោះទេ ប៉ុន្តែត្រូវយល់ឃើញឲ្យបានច្បាស់អំពីមូលហេតុទាំង មូលដែលបង្កឡើងវិបត្តិស្បៀងអាហារបច្ចុប្បន្ន ហើយច្បាស់លាស់ថា បទដាក់ទណ្ឌ កម្មរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដែលត្រូវបានដាក់ទៅលើរុស្ស៊ីបានធ្វើ អន្តរាគមន៍ទៅក្នុងពាណិជ្ជកម្មសេរីធម្មតា រួមទាំងផលិតផលគ្រឿងបរិភោគ ស្រូវសាលី និងជី។
មុននេះ កាលពីថ្ងៃទី១៨ ខែឧសភា នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភព លោក (WFP) នៃអង្គការសហប្រជាជាតិ លោក David Beasley បានស្នើឲ្យរុស្ស៊ីបើក ឡើងវិញនូវកំពង់ផែនៅតាមឆ្នេរសមុទ្រខ្មៅរបស់អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ