រុស្ស៊ីលុបចោលកំហិតលើជើងហោះហើរជួលចំពោះទួរគី

រុស្ស៊ីលុបចោលកំហិតលើជើងហោះហើរជួលចំពោះទួរគី - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ)និងប្រធានាធិបតីទួរគីលោក Tayyip Erdogan នៅជំនួបនាថ្ងៃតី៩ សីហា នៅក្រុងម៉ូស្គូ (រូបថត៖Xinhua/TTXVN)

(VOVworld) - ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាថ្ងៃទី២៨ សីហា បាន
ចុះហត្ថលេខាលើបទបញ្ញត្តិស្ដីអំពីការលុបចោលការដាក់កំហិតលើជើងហោះហើរ
ឈ្នួលទៅកាន់ទួរគី។បម្រែបម្រួលនេះប្រព្រឹត្តទៅក្រោយពីទំនាក់ទំនងរវាងប្រទេស
ទាំងពីរកំពុងស្ដារប្រក្រតីភាពឡើងវិញ។ក្នុងពេលនោះ រដ្ឋាភិបាលរុស្ស៊ីក៏បាន
សំណូមពរឲ្យក្រុមហ៊ុនអាកាសចរណ៍បង្កើតវិធានការចាំបាច់ដើម្បីធានាសុវត្ថិភាព
របស់ជើងហោះហើរឈ្នួលរវាងប្រទេសទាំងពីរ។រុស្ស៊ីបានអនុវត្តន៍បទដាក់
ទណ្ឌកម្មពាណិជ្ជកម្មនិងហាមឃាត់ពលរដ្ឋទៅទេសចរណ៍នៅទួរគីចាប់ពីថ្ងៃទី២៨
 វិច្ចិកា ឆ្នាំមុន ក្រោយពីករណីដែលកងទ័ពជើងអាកាសទួរគីបាញ់ទម្លាក់យន្តហោះ
យោធាមួយរបស់រុស្ស៊ីនៅព្រំដែនស៊ីរី។ក្រោយរយៈពេលច្រើនខែធា្លក់ចូលភាព
តានតឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានកែលំអរក្រោយពីប្រធានាធិបតី
ទួរគីលោក Tayyip Erdogan សុំទោសជាផ្លូវការប្រធានាធិបតីរុស្ស៊ីអំពីរឿងហេតុ
ពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ