រុស្ស៊ីលុបចោលបទផ្អាកជាបណ្តោះអាសន្នការនាំចូលជលផលចំពោះអង្កភាពអាជី វកម្មវៀតណាម

រុស្ស៊ីលុបចោលបទផ្អាកជាបណ្តោះអាសន្នការនាំចូលជលផលចំពោះអង្កភាពអាជី វកម្មវៀតណាម - ảnh 1

 

រុស្ស៊ីលុបចោលបទផ្អាកជាបណ្តោះអាសន្នការនាំចូលជលផលចំពោះអង្កភាពអាជី វកម្មវៀតណាម


 


(VOVworld)-នាយកដ្ឋានពូតគាមអនាម័យសត្វ រុក្ខជាតិរុស្ស៊ី(VPSS)នាពេលថ្មីៗនេះ ទើបជូនដំណឹងបានថា លុបចោលបទផ្អាកជាបណ្តោះអាសន្នការនាំចូលជលផល
ចូល​ទីផ្សារុស្ស៊ី និងសន្ព័ន្ធគយ ចំពោះអង្គភាពអាជីវកម្មកែច្នៃជលផលចំនួន៧របស់
វៀតណាម។

          ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី​លោក​ Pham Quang
Niem បានវាយតម្លៃថា នេះជាឱកាសល្អសម្រាប់បណ្តាអង្កភាព អាជីវកម្មវៀតណាម ដែលចង់ជ្រៀតចូលទីផ្សាររបស់រុស្ស៊ី ជាពិសេស ក្នុងកាលៈ ទេសៈដែលទំនាក់ទំនង
រុស្ស៊ី វៀតណាមមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើពីមួយថ្ងៃ ទៅមួយថ្ងៃ។ លោកបាន
ចាត់ទុកថា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម ត្រូវពិភាក្សាជាមួយរុស្ស៊ី
អំពីបញ្ហាសុវត្ថិភាពម្ហូបអាហារ ចំពោះផលិតផលមានប្រភព ពីសត្វ និងរុក្ខជាតិនាំ
ចេញ នាំចូលរវាងវៀតណាមជាមួយរុស្ស៊ីយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ