រុស្ស៊ី-វៀតណាម៖រួមគ្នាទៅលើកិច្ចសហប្រតិបតិ្តការថ្មី
|
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (Image: talkvietnam.vn) |
(VOVworld)-ដោយចំណងជើងពោលខាងលើ ប្រធានាធិបតីរុស្សី លោក Vladimir
Putin មានអត្ថបទសរសេរអំពីការអភិវឌ្ឍន៍ទំនាក់ទំនងរុស្សី-វៀតណាម មុនដំណើរ
ទស្សនៈកិច្ចថ្នាក់រដ្ឋរបស់លោកនៅវៀតណាមថ្ងៃទី១២ វិច្ឆិកា ២០១៣ តាមសេចក្ដី
អញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang។អត្ថបទសរសេរនេះ
បានសង្កត់ធ្ងន់ថាចំណងមិត្តភាពរវាងរុស្សីនិងវៀតណាមបានបោះជំហានយ៉ាង
រឹងមាំឆ្លងកាត់រាល់ការសាកល្បង។រុស្សីយកចិត្តទុកដាក់ដល់កិច្ចសហប្រតិបតិ្តការ
ជាមួយបណ្ដាប្រទេសនៅក្នុងដំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺជាដំបន់ដែលវៀតណាម
កំពុងលេចឡើងដូចជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលនាំមុខអំពី
កំណើនដែលមានអត្ថន័យសំខាន់ណាស់។អត្ថបទបានឧ្យដឹងថា ក្នុងឆ្នាំ២០១២ តំលៃ
ប្រាក់ពាណិជ្ជកម្មផ្លាស់ប្ដូរទំនិញទ្វេភាគីបានកើនឡើង២០% ស្មើ៣,៦៦ពាន់លាន
ដុល្លាអាមេរិក។ផែនការណ៍រួមគឺនឹងនាំតូរលេខនេះឡើងដល់៧ពាន់លានដុល្លា
អាមេរិកនាឆ្នាំ២០១៥និង១០ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០។ជាទីបញ្ចប់អត្ថបទសរសេរ ប្រធានាធិបតី Vladimir Putin បានសម្ដែងជំនឿចិត្តថា រាល់ជំនួបសន្ទនាជាន់ខ្ពស់ ដែលជិតនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ នឹង
ទទួលបានលទ្ធផលល្អប្រសើរដូចប្រពៃណីតាំងពីមុនមកដល់បច្ចុប្បន្ននេះ និង
បង្កើតកម្លាំងចលករមួយខ្លាំងក្លាចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងរដ្ឋនិង
ប្រជាជាតិទាំង២៕