រុស្ស៊ីវាយឆ្មក់តាមអាកាសលើក្រុមប្រឆាំងបន្ទាប់ពីការវាយប្រហារនៅ Aleppo នៃ ប្រទេសស៊ីរី
(VOVWORLD) - ក្រសួងការពារជាតិរបស់រុស្ស៊ីបានប្រកាសកាលពីថ្ងៃពុធថា យន្តហោះរបស់ខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសតម្រង់ទៅលើនឹងក្រុមប្រឆាំងដែលឈរនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកឧស្ម័នមុននោះមួយថ្ងៃ នៅ Aleppo ដែលបណ្តាលឲ្យមនុស្សជាង ១០០ នាក់រងរបួស។
ការព្យាបាលឲ្យអ្នករងរបួសក្នុងការវាយប្រហារនៅទីក្រុង Aleppo (រូបថត: TTXVN) |
ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានបំផ្លាញគោលដៅទាំងអស់នៅតំបន់ជុំវិញ Idlib ។ ហើយរុស្ស៊ីក៏បានប្រាប់ទួរគីឲ្យបានដឹងអំពីផែនការនេះតាមរយៈខ្សែទូរស័ព្ទ Hotline រវាងប្រទេសទាំងពីរ។ នេះគឺជាការវាយប្រហារតាមអាកាសជាលើកដំបូងដែលសំដៅលើតំបន់នេះ ចាប់តាំងពីរុស្ស៊ីនិងទួរគីបានយល់ព្រមបង្កើតតំបន់គ្មានយោធាមួយនៅជុំវិញទីក្រុង Idlib ក្នុងខែកញ្ញាកន្លងទៅ។
ក្នុងថ្ងៃដដែល ក្រសួងការបរទេសស៊ីរីបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ថ្កោលទោសរាល់ឧក្រិដ្ឋកម្មភេរវកម្មទាំងនេះនិងមានវិធានការបង្ការនិងដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសគាំទ្រក៏ដូចជាជួយឧបត្ថម្ភភេរវកម្មផងដែរ៕