រុស្ស៊ីវាយតម្លៃលើប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងទម្រង់កូវីដ ១៩ ថ្មី

(VOVWORLD) -  យោងតាមសេចក្តីប្រកាសរបស់វិមានក្រឹមឡាំង ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin បានណែនាំដល់រដ្ឋាភិបាលឱ្យវាយតម្លៃលើប្រសិទ្ធភាពរបស់វ៉ាក់សាំងក្នុងស្រុកដើម្បីការពារការឆ្លងមេរោគកូវីដ -១៩ ជាពិសេសចំពោះទម្រង់ថ្មីរបស់វីរុស SARS CoV-2។

រុស្ស៊ីវាយតម្លៃលើប្រសិទ្ធភាពរបស់វ៉ាក់សាំងប្រឆាំងនឹងទម្រង់កូវីដ ១៩ ថ្មី - ảnh 1ប្រធានា ធិបតីរុស្ស៊ីលោក Vladimir Putin

យោងតាមសេចក្តីណែនាំរបស់ប្រធា នាធិបតីរុស្ស៊ី V. Putin រដ្ឋាភិបាលចាំបាច់ត្រូវធានាឱ្យមានការវិភាគនិងវាយតម្លៃលើប្រសិទ្ធភាពរបស់វ៉ាក់សាំងនៅក្នុងប្រទេសដើម្បីបង្ការការឆ្លងមេរោគកូវីដ -១៩ ទាក់ទងនឹងវីរុសទម្រង់ថ្មី ដែលបណ្តាលឱ្យមានការឆ្លងនេះ ហើយប្រសិនបើចាំបាច់ ត្រូវធ្វើការសិក្សាបន្ថែមលើវ៉ាក់សាំងទាំងនេះ និងពិនិត្យឡើងវិញនូវសំណុំឯកសារចុះបញ្ជី។

លោកប្រធានាធិបតី V. Putin ប្រគល់ភារកិច្ចដល់រដ្ឋាភិបាល រួមជាមួយប្រមុខតំបន់ដើម្បីរៀបចំការចាក់វ៉ាក់សាំងការពារសម្រាប់ប្រជា ជនទូទាំងប្រទេសដើម្បីប្រឆាំងនឹងជំងឺរាតត្បាតកូវីដ -១៩ ក៏ដូចជាធានាថា ផែនការចាក់វ៉ាកសាំងបង្ការត្រូវបានអនុម័ត។

សូមគូសបញ្ជាក់ថា ប្រទេសរុស្ស៊ីគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានចុះបញ្ជីវ៉ាក់សាំងប្រឆាំងនឹងកូវីដ -១៩។ រហូតមកដល់ពេលនេះនៅរុស្ស៊ីមានប្រជាជនជិត ២ លាន ៩៧០ ពាន់នាក់បានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ ១៩។  រុស្ស៊ីត្រូវបានគេរំពឹងថា នឹងវិលត្រឡប់ទៅរកជីវភាពធម្មតាវិញដូចកាលពី មុនពេលមានជំងឺរាតត្បាតនៅរដូវក្តៅនៃឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ