(VOVworld) - ចាប់ពីថ្ងៃទី៦ដល់ទី៧ មេសា ខាងមុខនេះ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក
Dmitry Medvedev នឹងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងកាលៈ ទេសៈប្រទេសទាំង២ទើបនឹងបានរំលឹកខួបអនុស្សាវរីយលើកទី៦៥នៃទិវាបង្កើត
ទំនាក់ទំនងការទូត និងកសាងទំនាក់ទំនងកិច្ចសហប្រតិបតិ្តការដៃគូលើ គ្រប់
វិស័យកាលពីឆ្នាំ២០១២។
|
សាស្ត្រាចារ្យ បណ្ឌិត Vladimir Mazyrin ឆ្លើយតបសម្ពាសន៍
ជាមួយអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ី |
ឆ្លើយតបសម្ពាសន៍ជាមួយអ្នកយកព័ត៏មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅរុស្ស៊ី
សាស្ត្រាចារ្យ បណ្ឌិត Vladimir Mazyrin នាយកមជ្ឈមណ្ឌលស្រាវជ្រាវវៀតណាម
និងអាស៊ាននៃវិទ្យាស្ថានវិទ្យាសាស្ត្រចុងបូព៌ារុស្ស៊ីបានឲ្យដឹងថា ដំណើរទស្សនកិច្ច
របស់លោកនាយករដ្ឋមន្រ្តី Medvedev នៅវៀតណាមលើកនេះ គឺ សំដៅបន្តរក្សា
ជំនួបសន្ទនាទំនុកទុកចិត្តនិងជាប្រចាំរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំង២ ព្រមទាំងជំរុញគំរោងការណ៍សហប្រតិបតិ្តការសេដ្ឋកិច្ចធំចំនួន២រវាងប្រទេស
ទាំង២ នោះគឺគំរោងការណ៍កសាងរោងចក្រអគ្គីសនីនុយគ្លេអែរ Ninh Thuan ១
និងបង្កើតមណ្ឌល ពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ច
អាស៊ី-អឺរ៉ុប។លោក Vladimir Mazyrin បានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ន រុស្ស៊ី បន្ត
ជំរុញគោលនយោបាយឆ្ពោះខាងកើត និងវាយតំលៃខ្ពស់ចំពោះសារសំខាន់
របស់វៀតណាមក្នុងការអភិវឌ្ឍន៍សហប្រតិបតិ្តការ ជាពិសេសគឺក្នុងវិស័យ
សេដ្ឋកិច្ច។ចំពោះរុស្ស៊ី វៀតណាមគឺជាច្រកទ្វាដើម្បីជ្រៀតចូល តំបន់អាស៊ាន
និងអាស៊ីខាងកើតទាំងមូល៕