|
យន្តហោះចម្បាំងរបស់រុស្ស៊ីនៅមូលដ្ឋានសឹកជើងអាកាស Latakia នៅស៊ីរី (រូបថត៖Sputnik) |
(VOVworld) - មុននេះ ១ ឆ្នាំ ពោលគឺជាថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៥ រុស្ស៊ីបាន
ចាប់ផ្តើមអនុវត្តយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសប្រឆាំង ភេរវកម្មនៅស៊ីរីតាម
សំណូមពរជាផ្លូវការរបស់រដ្ឋអំណាច ប្រធានាធិបតីស៊ីរី លោក Bashar al Assad។
ក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានផ្សាយការវាយតំលៃរបស់
មជ្ឈដ្ឋានអ្នកជំនាញស្តីពីលទ្ធផលនៃយុទ្ធនាការ ពោលខាងលើ។តាមននោះ លទ្ធ
ផលដែលទទួលបានក្នុងរយៈពេល ១ ឆ្នាំកន្លង ទៅគឺស្ថិរភាពស្ថានភាពយោធានិង
នយោបាយនៅស៊ីរី។ ប៉ុន្តែ មជ្ឈដ្ឋានអ្នក ជំនាញការក៏បានចាត់ទុកដែរថា៖ វិបត្តិនៅ
ស៊ីរីមិនទាន់បានដោះស្រាយនៅឡើយ រួមជាមួយការខ្វែងគំនិតរវាងរុស្ស៊ីនិង
អាមេរិកក្នុងបញ្ហានេះដែលបន្តជាការសាក ល្បងដ៏ធំធេងនាពេលខាងមុខ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៩ កញ្ញា អាមេរិកបានប្រកាស
ថា៖ ប្រទេសនេះកំពុងត្រៀមរៀបចំបញ្ឈប់រាល់ការចរ ចារជាមួយរុស្ស៊ីសំដៅ
ស្វែងរដំណោះស្រាយសំរាប់ជំលោះនៅស៊ីរី។ ប៉ុន្តែ ភាគី ម៉ូស្គូចាត់ទុកកាយវិការ
នេះរបស់វ៉ាស៊ីនតោនគឺជា «អំណោយសំរាប់លទ្ធិភេរវកម្ម» ៕