រុស្ស៊ីសោកស្តាយចំពោះការបដិសេធរបស់សហភាពអឺរ៉ុបដែលមិនចូលរួមកិច្ចប្រជុំកំពូល

(VOVWORLD) - វិមានក្រឹមឡាំងបានឲ្យដឹងនៅថ្ងៃទី ២៥ ខែមិថុនាថា រុស្ស៊ីមានការសោកស្តាយដែលមេដឹកនាំសហភាពអឺរ៉ុប (EU) មិនគាំទ្រសំណើរបស់អាល្លឺម៉ង់និងបារាំងចំពោះការបន្តកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin។

 រុស្ស៊ីសោកស្តាយចំពោះការបដិសេធរបស់សហភាពអឺរ៉ុបដែលមិនចូលរួមកិច្ចប្រជុំកំពូល - ảnh 1ប្រធានាធិបតី Vladimir Putin 

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានសម្តែងការខកចិត្តចំពោះការដែលសហភាពអឺរ៉ុបមិនគាំទ្រសំណើខាងលើរបស់ប៊ែកឡាំងនិងប៉ារីស។ យោងតាមលោក Dmitry Peskov ប្រធានាធិបតី Vladimir Putin បាននិងកំពុងយកចិត្តទុកដាក់ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងទីក្រុងម៉ូស្គូនិងព្រុចសែល។

កិច្ចប្រជុំកំពូលរវាង EU និងរុស្ស៊ីត្រូវបានខកខានចាប់តាំងពីការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរមិនបានបើកកិច្ចប្រជុំកំពូលទេ។ EU បាននាំចេញបទដាក់៧ទណ្ឌកម្មជាច្រើនប្រឆាំងនឹងប្រទេសរុស្ស៊ី ជុំវិញបញ្ហានៅឧបទ្វីបគ្រីមៀ រីឯរុស្ស៊ីក៏មានវិធានការតបតជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ