រុស្ស៊ីសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្ធិសញ្ញា New START

(VOVWORLD) - តាមការពិតជាក់ស្ដែង សហរដ្ឋអាមេរិកបានបំផ្លិចបំផ្លាញក្របខ័ណ្ឌគតិយុត្តិលើវិស័យគ្រប់គ្រងអាវុធ។
រុស្ស៊ីសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្ធិសញ្ញា New START - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ VNA)

អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានកាលពីថ្ងៃទី ១ ខែកុម្ភៈ នៅទីក្រុងម៉ូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានសង្កត់ធ្ងន់ថា "យើងខ្ញុំជឿថា ប្រការដ៏សំខាន់គឺសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) នៅមានសុពលភាពព្រោះថា វាជាសន្ធិសញ្ញាតែមួយគត់ដែលមានវត្តមាន យ៉ាងហោចណាស់គឺមានលក្ខណៈវិជ្ជមានអំពីសម្មតិកម្ម"។ លោកបានបន្តថា តាមការពិតជាក់ស្ដែង សហរដ្ឋអាមេរិកបានបំផ្លិចបំផ្លាញក្របខ័ណ្ឌគតិយុត្តិលើវិស័យគ្រប់គ្រងអាវុធ។

មុននេះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov បានឲ្យដឹងថា រុស្ស៊ីសន្យាបន្តគោរព New START ហើយបន្តចាត់ទុកវាជាឧបករណ៍ដ៏មានប្រយោជន៍ សំដៅរក្សាស្ថិរភាពយុទ្ធសាស្ត្រ និងធានាសមត្ថភាពព្យាករណ៍ក្នុងទំនាក់ទំនងរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរខ្លាំងបំផុត។ ទំនួលខុសត្រូវអំពីស្ថានការណ៍ឡើងជណ្ដើរនៅជុំវិញសន្ធិសញ្ញា New START គឺជារបស់សហរដ្ឋអាមេរិក។ ប្រសិនបើសហរដ្ឋអាមេរិក មិនពិចារណាឡើងវិញ លើគោលនយោបាយបង្កបរាជ័យយុទ្ធសាស្ត្រសម្រាប់រុស្ស៊ីនោះ គឺវឌ្ឍនភាពក្នុងការគ្រប់គ្រងអាវុធគឺមិនអាចទៅរួចឡើយ។

សូមបញ្ជាក់ថា រុស្ស៊ីបាននាំចេញសេចក្ដីប្រកាសពោលខាងលើ ក្រោយពេល កាសែត Wall Street Journalបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការបរទេសអាមេរិកដែលចាត់ទុកថា ទីក្រុងម៉ូស្គូបានរំលោភបំពានលើសន្ធិសញ្ញា New START ខណៈពេលដែលមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វើសកម្មភាពអធិការកិច្ច និងបដិសេធជំនួបធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីពិភាក្សាអំពីការអនុវត្តសន្ធិសញ្ញានេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ