រុស្ស៊ីសង្ឃឹមស្តារឡើងវិញនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយទួរគី

 រុស្ស៊ីសង្ឃឹមស្តារឡើងវិញនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយទួរគី - ảnh 1
រុស្ស៊ីសង្ឃឹមស្តារឡើងវិញនិងអភិវឌ្ឍន៍ទំនាក់ទំនងជាមួយទួរគី (VNA)


(VOVworld) – នាថ្ងៃទី ១៦ សីហា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
បានមានប្រសាសថា៖ ម៉ូស្គូមានគោលបំណងប្រក្រតីទំនាក់ទំនងជាមួយទួរគី
 ទាំងស្រុង ហើយដំណើរទស្សនកិច្ចនៅរុស្ស៊ីនាពេលថ្មីៗនេះរបស់ប្រធានាធិបតី
 ទួរគី លោក Tayyip Erdogan បានអះអាងនូវគោលបំណងនៃភាគីទាំងពីរស្តីពី
 បញ្ហានេះ។ ថ្លែងមតិនៅជំនួបនៅទីក្រុង Sochi ជាមួយសមភាគីកាហ្សាក់ស្ថាន
 លោក Nursultan Nazarbayev ប្រធានាធិបតីរុស្ស៊ី លោក Putin បានសង្កត់ធ្ងន់
 ថា៖ ម៉ូស្គូសង្ឃឹមមិនត្រឹមតែប្រក្រតីទាំងស្រុងទំនាក់ទំនងជាមួយទួរគី ប៉ុណ្ណោះ
 ទេ ថែមទាំង អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាមួយប្រទេសនេះ ទៀតផង។
រីឯខ្លួនវិញ ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazarbayev បាន
សម្តែងក្តី​សប្បាយរីករាយចំពោះការបោះជំហានក្នុងទំនាក់ទំនងរវាងម៉ូស្គូនិង
 Ankara ព្រមទាំង សង្កត់ធ្ងន់ថា៖ បើគ្មានតួនាទីសំខាន់របស់រុស្ស៊ីលើឆាក
អន្តរជាតិនាបច្ចុប្បន្ននោះគឺរាល់បញ្ហាអន្តរជាតិស្មុគស្មាញមិនអាចដោះ
ស្រាយបានឡើយ ជាពិសេស គឺលទ្ធិភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ