រុស្ស៊ីសន្យាថានឹងឆ្លើយតបចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ពាក់ព័ន្ធនឹងគម្រោង Nord Stream 2

(VOVWORLD) - មុននោះ នៅថ្ងៃទី២០ ខែសីហា ឯកអគ្គរដ្ឋទូទរុស្ស៊ីប្រចាំនៅអាមេរិកលោក Anatoly Antonov បានចាត់ទុកថា ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើគម្រោងបំពង់ឧស្ម័ន Nord Stream 2 គឺរំលោភច្បាប់អន្តរជាតិ។

រុស្ស៊ីសន្យាថានឹងឆ្លើយតបចំពោះបទដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ពាក់ព័ន្ធនឹងគម្រោង Nord Stream 2 - ảnh 1បំពង់បង្ហូរឧស្ម័នក្រោមគម្រោង Nord Stream 2 នៅទីក្រុង Lubmin ប្រទេសអាល្លឺម៉ង់នៅថ្ងៃទី ៧ ខែកញ្ញាឆ្នាំ ២០២០  (រូបថត៖ AFP/TTXVN)

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova នៅថ្ងៃទី ២១ ខែសីហាបានឲ្យដឹងថា ប្រទេសនេះនឹងចាត់វិធានការតបតវិញ បន្ទាប់ពីអាមេរិកបានដាក់ទណ្ឌកម្មលើ ក ប៉ាល់នាវាមួយ និងក្រុមហ៊ុនពីររបស់រុស្ស៊ី ដែលពាក់ព័ន្ធនឹងគម្រោងសាងសង់បំពង់ឧស្ម័ន Nord Stream 2 ដើម្បីដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅប្រទេសអាល្លឺម៉ង់ដែលជិតបញ្ចប់ហើយ។ ទីក្រុងម៉ូស្គូបានចាត់ទុកថា សកម្មភាពរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Joe Biden ជាការមិនចង់កសាងទំនាក់ទំនងរវាងអាមេរិក-រុស្ស៊ី ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូ។

មុននោះ នៅថ្ងៃទី២០ ខែសីហា ឯកអគ្គរដ្ឋទូទរុស្ស៊ីប្រចាំនៅអាមេរិកលោក Anatoly Antonov បានចាត់ទុកថា ការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើគម្រោងបំពង់ឧស្ម័ន Nord Stream 2 គឺរំលោភច្បាប់អន្តរជាតិ។

សូមគូសបញ្ជាក់ថា គម្រោង Nord Stream 2 ដែលមានតម្លៃ ១១ ពាន់លានដុល្លារ រួមជាមួយបំពង់ឧស្ម័ន Nord Stream ដែលឆ្លងកាត់សមុទ្របាល់ទិក នឹងអនុញ្ញាតឱ្យរុស្ស៊ីបញ្ជូនឧស្ម័នទៅអឺរ៉ុបដោយមិនចាំបាច់ឆ្លងកាត់ប្រទេសអ៊ុយក្រែន ដែលជាចំណុចក្តៅគគុកនៅក្នុងទំនាក់ទំនងរវាងម៉ូស្គូនិងវ៉ាស៊ីនតោន។ ទាំងអាមេរិក និងអ៊ុយក្រែនសុទ្ធតែប្រឆាំងនឹងគម្រោង Nord Stream 2 នេះ។ រដ្ឋបាលអាមេរិកក្នុងប៉ុន្មានសម័យកាលថ្មីៗនេះ បានដាក់ទណ្ឌកម្មទៅលើភាគីពាក់ព័ន្ធក្នុងគម្រោងនេះ ប៉ុន្តែមិនបានបញ្ឈប់គម្រោងកិច្ចសហប្រតិបត្តិការថាមពលរវាងរុស្ស៊ីនិងអាល្លឺម៉ង់នោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ