រុស្ស៊ីសន្យាសងបំណុលបរទេសជារូបិយប័ណ្ណបរទេស

(VOVWORLD) - នៅចុងខែមីនា រុស្ស៊ីបានសងបំណុលសាធារណៈបរទេសរបស់ខ្លួនជារូបិយប័ណ្ណ បរទេស បើទោះបីជាមានទណ្ឌកម្ម និងការបង្កកទុនបម្រុងក៏ដោយ។ 
រុស្ស៊ីសន្យាសងបំណុលបរទេសជារូបិយប័ណ្ណបរទេស - ảnh 1លោក Anton Siluanov រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី (រូបថត៖ EPA/TTXVN)

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បាននិយាយកាលពីថ្ងៃទី ១០ ខែមេសាថា រុស្ស៊ីនឹងសងបំណុលបរទេសទាំងអស់ជារូបិយប័ណ្ណបរទេស ទោះបីជាមានការដាក់ទណ្ឌកម្មក៏ដោយ ព្រមទាំងគូសបញ្ជាក់ថា រុស្ស៊ីជាអ្នកខ្ចីដែលអាចទុកចិត្តបាន និងពិតប្រាកដក្នុងការបំពេញកាតព្វកិច្ចទាំងអស់។ យោងតាមលោករូបនេះ ទំនងជា លោកខាងលិចកំពុងខិតខំប្រឹងប្រែងដើម្បីធានាថា ពិភពលោកបានឮពាក្យ “ក្ស័យធន” ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី។ ហើយសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប (EU) សង្ឃឹមថា នឹងបន្ទាបមុខមាត់រុស្ស៊ី ក្នុងនាមជាអ្នកខ្ចីប្រាក់ដែលមិនគួរឱ្យទុកចិត្ត រឹតបន្តឹងសកម្មភាពអាជីវកម្ម និងធ្វើឱ្យប៉ះពាល់ដល់ប្រទេសរុស្ស៊ីទៀតសោត។

នៅចុងខែមីនា រុស្ស៊ីបានសងបំណុលសាធារណៈបរទេសរបស់ខ្លួនជារូបិយប័ណ្ណ បរទេស បើទោះបីជាមាន ទណ្ឌកម្ម និងការបង្កកទុនបម្រុងក៏ដោយ។ លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយថា មិនមានហេតុផលសម្រាប់ ក្ស័យធនពិតប្រាកដនៅក្នុងប្រទេសរុស្ស៊ីនោះទេ ប៉ុន្តែតាមទ្រឹស្តី ស្ថានភាពបែបនេះអាចត្រូវបានបង្កើតដោយលាក់លៀមដែរ។

នៅក្នុងព្រឹត្តិការណ៍ផ្សេងទៀត ស្ថាប័នសារព័ត៌មានរបស់រដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី ១០ ខែមេសាបានឲ្យដឹងថា មូលនិធិបម្រុងរបស់រដ្ឋាភិបាលនឹងកើនឡើងដល់ ២៧៣,៤ ពាន់លានរូប្លែ ដើម្បីធានាស្ថិរភាពនៃសេដ្ឋកិច្ចមុនពេលមានវិបត្តិទណ្ឌកម្មពីខាងក្រៅ។ ប្រភពសំខាន់នៃការកើនឡើងមូលនិធិបម្រុងគឺប្រាក់ចំណូលបំពេញបន្ថែមពីប្រេងនិងឧស្ម័នដែលត្រូវបានប្រមូលនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ