រុស្ស៊ីស្នើឱ្យអង្គការណាតូបំភ្លឺទស្សនៈរបស់ខ្លួនលើការប្តេជ្ញាចិត្តផ្នែកសន្តិសុខ

(VOVWORLD) - នេះជាសេចក្តីថ្លែងការណ៍ថ្មីបំផុត របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី៣០ ខែមករា បន្ទាប់ពីរុស្ស៊ីបាននិយាយថា ការឆ្លើយតបរបស់អង្គការណាតូចំពោះសំណើសន្តិសុខរបស់រុស្ស៊ី មិនបានសម្រេចតាមការរំពឹងទុកឡើយ។

រុស្ស៊ីនឹងស្នើឱ្យអង្គការណាតូបំភ្លឺពីទស្សនៈមានបំណងអនុវត្តន៍ការសន្យាសន្តិសុខសំខាន់ៗឬអត់។ នេះជាសេចក្តីថ្លែងការណ៍ថ្មីបំផុត របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov កាលពីថ្ងៃទី៣០ ខែមករា បន្ទាប់ពីរុស្ស៊ីបាននិយាយថា ការឆ្លើយតបរបស់អង្គការណាតូចំពោះសំណើសន្តិសុខរបស់រុស្ស៊ី មិនបានសម្រេចតាមការរំពឹងទុកឡើយ។

រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានសង្កត់ធ្ងន់ថា តាមរយៈក្រសួងការបរទេស រុស្ស៊ីកំពុងផ្ញើសំណើផ្លូវការមួយទៅកាន់អង្គការណាតូនិងអង្គការសហប្រតិបត្តិការសន្តិសុខនៅអឺរ៉ុប (OSCE) ដោយអំពាវនាវឱ្យអង្គការទាំងនេះបញ្ជាក់ពីចេតនាអនុវត្តន៍ការប្តេជ្ញាចិត្តមិនពង្រឹងសន្តិសុខរបស់អង្គការនៅក្នុងវិធីដែលអាចប៉ះពាល់ដល់សន្តិសុខរបស់ភាគីផ្សេងទៀត។ ប្រសិនបើអង្គការទាំងនេះមិនមានបំណងបំពេញការប្តេជ្ញាចិត្តរបស់ពួកគេ ហេតុផលគួរតែត្រូវបានពន្យល់យ៉ាងច្បាស់។ លោក Lavrov បានសង្កត់ធ្ងន់ថា នេះគឺជាសំណើដ៏សំខាន់មួយ នឹងកំណត់នូវសំណើបន្ទាប់ ដែលក្រសួងការបរទេសរុស្ស៊ីនឹងដាក់ជូនលោកប្រធានាធិបតី លោក Vladimir Putin។

នៅក្នុងសំណើសន្តិសុខមុនៗ រុស្ស៊ីបានទាមទារឱ្យណាតូដកទ័ព និងសព្វាវុធរបស់ខ្លួនដែលដាក់ពង្រាយនៅអឺរ៉ុបខាងកើត ហើយមិនអនុញ្ញាតឱ្យប្រទេសជិតខាងអ៊ុយក្រែនចូលរួមជាមួយណាតូឡើយ។ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូបានច្រានចោលទស្សនៈនេះ ប៉ុន្តែបាននិយាយថា ពួកគេបើកចំហរការពិភាក្សាលើប្រធានបទផ្សេងទៀត ដូចជាការគ្រប់គ្រងអាវុធនិងវិធានការកសាងទំនុកចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ