រុស្ស៊ី​ស្នើ​ឲ្យ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខអង្គការ​សហប្រជាជាតិ​​ស្តីពី​ការផ្គត់ផ្គង់​សព្វាវុធ​របស់​លោកខាងលិច​ដល់​អ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១៩ មិថុនា តំណាងអចិន្ត្រៃយ៍រងទីមួយរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Dmitry Polyansky បានប្រកាសថា រុស្ស៊ីបានស្នើឲ្យរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី ២៩ ខែមិថុនា លើប្រធានបទនៃការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចដល់អ៊ុយក្រែន និងឥទ្ធិពលរបស់វាទៅលើកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយជម្លោះ។ 

លោក Dmitry Polyansky បានសង្កត់ធ្ងន់ថា កិច្ចប្រជុំនេះនឹងក្លាយជាការឆ្លើយតបទៅនឹងកិច្ចប្រជុំប្រពៃណីស្តីពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន ដែលលោកខាងលិចបានស្នើសុំកាលពីថ្ងៃទី ២៣ ខែមិថុនា។

ក្នុងពេលជាមួយគ្នានោះ កាលពីម្សិលមិញផងដែរ នៅចុងបញ្ចប់នៃសន្និសីទការពារដែនអាកាសអឺរ៉ុបនៅទីក្រុងប៉ារីស ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រព័ន្ធការពារដែនអាកាស Franco-Italian SAMP/T ត្រូវបានដាក់ពង្រាយ និងកំពុងប្រតិបត្តិការលើទឹកដីអ៊ុយក្រែន។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីការពារយ៉ាងទូលំទូលាយនូវមូលដ្ឋានលើដីពីការវាយប្រហារតាមអាកាសដ៏ធំ ដោយគណនាពីលទ្ធភាពដែលសត្រូវបានប្រើប្រាស់យន្តហោះដ្រូន និងការបង្កើតការជ្រៀតជ្រែកអេឡិចត្រូនិចផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ