រុស្ស៊ីស្នើឲ្យអង់គ្លេសកាត់បន្ថយបរិមាណបុគ្គលិកការទូតថែមទៀត
(VOVWORLD) - នាថ្ងៃទី ៣១ មិនា ក្រសួងការបរទេសរុស្ស៊ីបានស្នើឲ្យអង់គ្លេសកាត់បន្ថយ អ្នកការទូតចំនួន ៥០ នាក់ទៀត។
នាថ្ងៃទី ៣១ មិនា ក្រសួងការបរទេសរុស្ស៊ីបានស្នើឲ្យអង់គ្លេសកាត់បន្ថយ អ្នកការទូតចំនួន ៥០ នាក់ទៀត។ សេចក្តីសម្រេចនេះត្រូវបាននាំចេញក្នុងកលៈ ទេសៈការជជែកវែកញែកបច្ចុប្បដែលទាក់ទិនដល់ការបំពុលសម្លាប់អតីតចារ បុរសរុស្ស៊ី Sergei Skripal និងកូនស្រីរបស់គាត់នៅទីក្រុង Salisbury របស់អង់គ្លេស។ នាថ្ងៃដដែល មន្ត្រីមួយរូបនៃក្រសួងការបរទេសអាមេរិកបាន ឲ្យដឹងថា៖ ទោះបីជាអាមេរិកបានសម្រេចបញ្តេញអ្នកការទូតមួយចំនួនរបស់រុស្ស៊ី ក្តី ប៉ុន្តែ វ៉ាស៊ីនតោនមិនស្នើឲ្យម៉ូស្គូកាត់បន្ថយបរិមាណសរុបបុគ្គលិកការទូតដែល អនុវត្តភារកិច្ចទ្វេភាគីទេ។ ដោយហេតុនេះ រុស្ស៊ីអាចកំណត់បណ្ដាអ្នកការទូតថ្មី ជំនួសឲ្យបណ្ដាអ្នកការទូតដែលត្រូវចេញពីប្រទេសអាមេរិក។ រាល់សំណូមពរ របស់ម៉ូស្គូនឹងត្រូវបានវ៉ាស៊ីនតោនពិចារណាជាក់ស្តែងតាមករណីនិមួយៗ៕