រុស្ស៊ីហាមប្រាមពលរដ្ឋអង់គ្លេស ៣៦នាក់ចូលប្រទេស
(VOVWORLD) - សេចក្តីប្រកាសរបស់ក្រសួងនេះបានឲ្យដឹងថា "បញ្ជីខ្មៅ" រួមមានរដ្ឋមន្ត្រីជាច្រើនក្នុងគណរដ្ឋមន្ត្រីអង់គ្លេស មន្ត្រីនៃស្ថាប័នសន្តិសុខ ក៏ដូចជាអ្នកសារព័ត៌មាន ប៉ុន្តែមិនបានបង្ហាញឈ្មោះជាក់លាក់នោះឡើយ។
ទង់ជាតិអង់គ្លេស (ខាងឆ្វេង) និងទង់ជាតិរុស្ស៊ី។ ប្រភព៖ AA |
កាលពីថ្ងៃទី១២ ខែមករា ក្រសួងការបរទេសរុស្ស៊ីបានប្រកាស ហាមប្រាមពលរដ្ឋអង់គ្លេសចំនួន ៣៦ នាក់ មិនឱ្យចូលប្រទេសនេះឡើយ ដោយសារគោលនយោបាយប្រឈមមុខដាក់គ្នារបស់ទីក្រុងឡុងដ៍ចំពោះទីក្រុងម៉ូស្គូ។ សេចក្តីប្រកាសរបស់ក្រសួងនេះបានឲ្យដឹងថា "បញ្ជីខ្មៅ" រួមមានរដ្ឋមន្ត្រីជាច្រើនក្នុងគណរដ្ឋមន្ត្រីអង់គ្លេស មន្ត្រីនៃស្ថាប័នសន្តិសុខ ក៏ដូចជាអ្នកសារព័ត៌មាន ប៉ុន្តែមិនបានបង្ហាញឈ្មោះជាក់លាក់នោះឡើយ។ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋាភិបាលអង់គ្លេសបានអនុវត្តន៍ទណ្ឌកម្មលើបុគ្គលជាច្រើន និងបានធ្វើយុទ្ធនាការឃោសនាទ្រង់ទ្រាយធំ ដើម្បីបន្ទាបកិត្យានុភាពរបស់រុស្ស៊ី ក៏ដូចជាដាក់ទីក្រុងម៉ូស្គូឱ្យឯកោនៅលើឆាកអន្តរជាតិ។ បន្ទាប់ពីរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ រដ្ឋាភិបាលអង់គ្លេសបានដាក់ទណ្ឌកម្មលើបុគ្គល និងនីតិបុគ្គលរាប់ពាន់នាក់របស់រុស្ស៊ី រួមមានមន្ត្រី និងអ្នកនយោបាយ អ្នកកាសែត អ្នកជំនួញ មេធាវីផងដែរ៕